កីឡាអន្តរជាតិ
អន្តរជាតិ
ទ្រីនីដាដនិងតូបាហ្គោ អាចប្រកួតអន្តរជាតិវិញ ក្រោយ FIFA ដកការពិន័យ
× សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៩ ខែវិច្ឆិកា បានសម្រេចលុបចោលការដាក់ពិន័យលើសហព័ន្ធកីឡាបាល់ទាត់ទ្រីនីដាដ និងតូបាហ្គោ (TTFA) ហើយ។ តាមរយៈការប្រកាសរបស់ FIFA នេះ ក្រុមជម្រើសជាតិ អាចទ្រីនីដាដ និងតូបាហ្គោអាចត្រឡប់ទៅកាន់ការប្រកួតជាអន្តរជាតិធម្មតាវិញ។
ដើមឡើយ TTFA និង FIFA ធ្លាប់ធ្វើជាប្រធានក្រុមរួមគ្នាចាប់តាំងពីខែមីនាមក បន្ទាប់ FIFA បានទម្លាក់នាយកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ទ្រីនីដាដ និងតូបាហ្គោចេញពីតំណែងដោយខ្លួនឯង ក្រោយមានបញ្ហាសាច់ប្រាក់ និងការគ្រប់គ្រងមិនត្រឹមត្រូវ។ ករណីនេះ TTFA មិនយល់ស្របឡើយ ដោយដាក់បណ្តឹងទៅកាន់តុលាការជាន់ខ្ពស់របស់ខ្លួន ដើម្បីប្រឆាំងចំណាត់ការរបស់ FIFA នេះ។
FIFA បានដាក់ពិន័យ ដោយការព្យួរ TTFA ដោយគ្មានកំណត់កាលពីខែកញ្ញា សម្រាប់ការបន្តជម្លោះតាមរយៈតុលាការជាន់ខ្ពស់របស់ប្រទេសទ្រីនីដាដ និងតូបាហ្គោដើម្បីប្រឆាំងលើលក្ខន្តិកៈរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក។
យ៉ាងណាក៏ដោយបន្ទាប់ពីមើលឃើញថា TTFA បានបង្ហាញពីភាពត្រឹមត្រូវក្នុងការទាមទាររបស់ខ្លួននេះ FIFA ក៏បានដកការព្យួរជាផ្លូវការវិញ។ «ក្រោយបានកត់សម្គាល់សេចក្តីសម្រេចថ្មីរបស់តុលាការទ្រីនីដាដ និងតូបាហ្គោនៃបណ្តឹងឧទ្ធរណ៍ និងបំណងពិតប្រាកដរបស់ TTFA សម្រាប់ការទាមទារតាមផ្លូវច្បាប់ FIFA បានសំម្រេចចិត្តដកការព្យួរ TTFA ដោយមានប្រសិទ្ធិភាព»។
ការដកការព្យួរនេះ មានន័យថាក្រុមកីឡាបាល់ទាត់ជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ មានសិទ្ធិចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាធម្មតាឡើងវិញផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com