អត្ថបទពាណិជ្ជកម្ម
អ៊ី​យ៉ា​ស់​! ស្មា​ត​ហ្វូ​ន Samsung Galaxy ស៊េរី A ឆ្នាំ 2020 លក់ដាច់​ខ្លាំង​លើសលុប ហើយ​មាន​ប្រូ​ម៉ូ​សិន​ថែម​ជូន​បាស ប្ល៊ូ​ធូ Borofone មាន​គុណភាព​ខ្ពស់​១​គ្រឿង​ទៀត​!!
20, Nov 2020 , 4:40 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០៖ កាន់តែ​រីករាយ ! កាន់​តែមាន​មោទនភាព​…! ក្រោយពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី A របស់ខ្លួន ក្នុង​ឆ្នាំ 2020 មក យើង​សង្កេតឃើញថា Galaxy A31, A21s, A11 និង A01 Core ទាំង​នៅក្នុង​ទីផ្សារ​ពិភពលោក និង​ក្នុងប្រទេស​កម្ពុជា ទទួលបាន​ការគាំទ្រ​ច្រើន និង​លក់ដាច់​ខ្លាំង​បំផុត​នឹកស្មាន​ពុំ​ដល់​។


 
​ទន្ទឹមនឹង​ការស្រឡាញ់ គាំទ្រ​ដ៏​ច្រើន​បែបនេះ ក្រុមហ៊ុន​ក៏មាន​ផ្តល់ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន ចុងឆ្នាំ​យ៉ាង​អស្ចារ្យ ជូន​អតិថិជន​ទាំងអស់​ផងដែរ​។ រាល់​ការទិញ Galaxy A31, A21s, A11 និង A01 Core ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន បាស​ប្ល៊ូ​ធូ ម៉ូ​ឌែ​ល Borofone ដែលមាន​គុណភាព​ខ្ពស់ ឮ​បុក​ខ្លាំង សំឡេង​ច្បាស់​ល្អ និង​ស្រស់ស្អាត ១ គ្រឿង ភ្លាមៗ​តែម្តង​។​


 
​សូមបញ្ជាក់​ផងដែរ​ថា Galaxy A31, A21s, A11 និង A01 Core ស៊េរី​ឆ្នាំ 2020 ទាំងនេះ គឺ​សុទ្ធសឹង​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន ដែល​អាច​ជឿ​ទុកចិត្តបាន និង​មាន​គុណភាព​ខ្ពស់បំផុត​។ ដូច្នេះ​សម្រាប់​អតិថិជន​ទាំងអស់ ដែល​ត្រូវការ​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​សមរម្យ ហើយ​មានគុណ​ភាពល្អ និង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​។  សូមកុំ​ភ្លេច​ជ្រើសរើស យក​ស្មា​ត​ហ្វូ​ន​សេ​រ៊ី A ចុះ ពិតជា​មិន​ខកបំណង​ឡើយ​។​
 
* បញ្ជាក់​៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ គឺ​សម្រាប់តែ​ការទិញ Galaxy ស៊េរី A ឆ្នាំ 2020 ដែលមាន​ការធានា​ត្រឹមត្រូវ ពី​ក្រុមហ៊ុន សាម​សុង កម្ពុជា និង​មាន​សុពលភាព ក្នុង​កំឡុង​កាលបរិច្ឆេទ​ខាងលើនេះ តែប៉ុណ្ណោះ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​តាម​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800 203 232 !
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​…!!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com