អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​លុយ​សុទ្ធ ១​ម៉ឺន​ដុល្លារ ពី​កាត​កោស​បញ្ចូល​លុយ​៥,០០០​រៀល របស់​ក្រុមហ៊ុន Smart
20, Nov 2020 , 5:09 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា  ឆ្នាំ​២០២០ - ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា (Smart Axiata) កាលពី​ថ្មីៗ​នេះ បានប្រគល់​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ ដល់​យុវជន​អាយុ ១៤​ឆ្នាំ​ម្នាក់ និង ក្រុមគ្រួសារ​រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល តាមរយៈ​កម្មវិធី «​កោស​ឈ្នះ កោស​ឈ្នះ​!!»​។ កម្មវិធី «​កោស​ឈ្នះ កោស​ឈ្នះ​!!» ជា​កម្មវិធី​ឈ្នះ​រង្វាន់​ធំ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​អតិថិជន ប្រើប្រាស់​រូបិយ​បណ្ណ​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំទូលាយ​។ 




 
​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរ​សព្ទ័​ចល័ត ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញា​គាំទ្រ​យុទ្ធនាការ​របស់ ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ជំរុញឱ្យមាន​ការប្រើប្រាស់​រូបិយ​បណ្ណ​ជាតិ​កាន់តែ​ទូលំទូលាយ​។ កម្មវិធី «​កោស​ឈ្នះ កោស​ឈ្នះ​!!» ដែល​ធ្វើឡើង​តាំងពី​ពាក់កណ្ដាល ខែ​មិនា មាន​ផ្ដល់​រង្វាន់​ជាច្រើន​រួមមាន​៖ 
●​ ​លុយ​សុទ្ធ 1 ម៉ឺន ដុល្លារ ចំនួន 5 រង្វាន់​
●​ ​លុយ​សុទ្ធ 100 ដុល្លារ ចំនួន 100 រង្វាន់​
●​ ​ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់​ ​●​ ​ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់​
●​ ​ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់​
●​ ​និង​លុយ​បន្ថែម​ក្នុង​ប្រព័ន្ធ រាប់លាន​រង្វាន់​
 


 
​លោក ថា​ន សុ​ថេ​ន ត្រូវជា​ឪពុក​របស់ យុវជន ថា​ន ផានិត ដែលជា​អ្នក​កោស​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ លើក​ទី​បី​ក្នុង​កម្មវិធី «​កោស​ឈ្នះ កោស​ឈ្នះ​!!» បាន​ឲ្យ​ដឹងថា កូន​របស់គាត់ បាន​ទិញ​កាត​បញ្ចូល​លុយ ៥០០០ រៀល ហើយក៏​មានសំណាង​ឈ្នះ​រង្វាន់​ធំ នេះ​តែម្តង​។ លោក សុ​ថេ​ន បន្តទៀតថា លោក​នឹង​ប្រើប្រាស​ថវិកា​ដែល​ឈ្នះ​នេះ លើ​ការសិក្សា និង​ធ្វើ​ដើមទុន​រកស៊ី​។ 
 
​លោកពូ សុ​ថេ​ន បាន​និយាយថា ៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​។ ខ្ញុំ​នឹង​យកលុយ​ឈ្នះ​នេះ ទៅ​ផ្គត់​ផ្គង​លើ​ការសិក្សា​របស់​កូនៗ និង​ធ្វើ​ដើមទុន​រកស៊ី​។ អតិថិជន​ទាំងអស់ គូរ​ជឿជាក់ ក្រុមហ៊ុន Smart ព្រោះ​ក្រុមហ៊ុន​មាន​ផ្ដល់​រង្វាន់​ពិតមែន​។​»  
 
​គួរបញ្ជាក់​ផងដែរ​ថា រង្វាន់​លុយ​សុទ្ធ ១ ម៉ឺន​ដុល្លារ ពី​កាត​កោស​បញ្ចូល​លុយ ៥ ០០០ រៀល​ចំនួន​ពីរ​រង្វាន់​ទៀត នៅ​មិនទាន់មាន​អ្នកឈ្នះ​នៅឡើយ​។ សូម​បន្ត​ជាវ​កាត​កោស ៥០០០ រៀល ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់ ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​




 
​ក្រុមហ៊ុន Smart បានរៀបចំ​កម្មវិធី​ឈ្នះ​រង្វាន់ ផ្សេងៗ​គ្នា​ជាច្រើន​ដូចជា កម្មវិធី «E-Top Up ឈ្នះ​!» ដោយ​ផ្ដល់ឱកាស ឈ្នះ​រង្វាន់​ទូរស័ព្ទ realme 6i ចំនួន 5 រង្វាន់ រាល់​សប្តាហ៍ ដោយ​គ្រាន់តែ​បញ្ចូល​លុយ​ចាប់ពី ១ ម៉ឺន​រៀល​ឡើងទៅ​។ កម្មវិធី «​ការផ្ដល់ជូន​ពិសេស​ពី Smart @home» អតិថិជន​អាច​ទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃ​ត្រឹមតែ 6​ដុល្លារ ដោយ​គ្រាន់តែ​ភ្ជាប់​ឡើងវិញ គម្រោង Premium plan រយៈពេល 6​ខែ ឬ​ឥត​គិតលុយ​តែម្តង បើ​អ្នកភ្ជាប់​ឡើងវិញ​គម្រោង Premium plan រយៈពេល 12​ខែ ហើយ​អតិថិជន​ក៏​អាច​ទទួលបាន​លេខ​ពិសេស​តម្លៃ 129​ដុល្លារ សម្រាប់ អតិថិជន​ចាស់ និង​ថ្មី ផងដែរ​។ 
 
​នៅពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Smart បានប្រគល់​រង្វាន់ រថយន្ត​ម៉ាក Ford 2020 មួយគ្រឿង​ដល់​អតិថិជន​របស់ខ្លួន រស់នៅ​ក្នុងស្រុក​ព្រះស្ដេច ខេត្ត​ព្រៃ​វែ​ថ និង​រង្វាន់​មហាសាល​ន៍​ជាច្រើន​ផ្សេងទៀត ក្នុង​កម្មវិធី «​ឈ្នះ​រង្វាន់​មហាសាល​ន៍​» ដែល​រៀបចំឡើង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កន្លងមក​។ 




 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដូចខាងក្រោម​៖ www.facebook.com/SmartAxiata និង www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com