COVID-19
ជាតិ
រដ្ឋាភិបាលសម្របសម្រួលបញ្ជូននិស្សិតខ្មែរ១២៨នាក់ នៅអ៊ីស្រាអែលមកកម្ពុជាវិញ
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបញ្ជូននិស្សិតកម្ពុជាចំនួន ១២៨នាក់ វិលមកកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សានៅអ៊ីស្រាអែល។ បើតាមសេចក្ដីប្រកាសព័ត៌មាន និស្សិតកម្ពុជាទាំង ១២៨នាក់ នឹងមកដល់កម្ពុជានៅចន្លោះថ្ងៃទី២៣-៣០ វិច្ឆិកា ក្រោយជួបបញ្ហាលំបាកក្នុងការធ្វើដំណើរមកកម្ពុជា ក្នុងអំឡុងពេលកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ ចេញផ្សាយថ្ងៃទី២១ វិច្ឆិកានេះ បញ្ជាក់ថា ភាគីអ៊ីស្រាអែល នឹងបញ្ជូននិស្សិតកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅចន្លោះថ្ងៃទី២៣-៣០ វិច្ឆិកា តាមជើងយន្តហោះពិសេស ហោះត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។ ជាមួយគ្នានេះ ជើងយន្តហោះពិសេស នឹងដឹកជញ្ជូននិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ចំនួន ២៥០នាក់ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com