ពីនេះ ពីនោះ
«ស័ង្កសី»ឬ«សាំង្កសី» ជាពាក្យបារាំង
22, Nov 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ស័ង្កសី» ឬសរសេរម្យ៉ាងទៀតថា«សាំង្កសី»ជាពាក្យកម្ចីពីបារាំង។ ហ្ស័ង្ក Zincមកពីពាក្យ អល្លឺម៉ង់ដ៏។ ពាក្យនេះមានន័យថា លោហធាតុសុទ្ធមួយប្រភេទ សម្បុរស ដូចសំណសាច់រឹង ប្រើការបានច្រើនបែប។ ថាំងស័ង្កសី,រោងប្រក់ស័ង្កសី។ 

 
ពាក្យកម្ចីពីបារាំងច្រើនទៀតដែលខ្មែរនិយមប្រើជាប្រចាំថ្ងៃ ដោយពាក្យទាំងនោះមានដូចជា ម៉ូត,ស្ទីល,ស៊េរី, កុំមីស្យុង,ផ្លាក,អង្កេត, កុងតាក់,ម៉ាស៊ីន,វ៉ាលិស,ប៊ីយេរ,ប៊ិស្គ្វីត៍ ជាដើម៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com