កំណាព្យ
ជាតិ
ចែកគ្នារស់ ប្រសើរជាងដណ្តើមគ្នារស់!
×
ប្រាជ្ញព្រេងប្រៀនប្រាប់ប្រាម ស្មេរស្រង់តាមមករំឭក
សម្បត្តិទាំងគោកទឹក មានសន្ធឹកលើផែនដី។
ព្រៃព្រឹក្សម្រឹគបក្សា ទាំងមច្ឆាក្នុងទឹកក្តី
ត្រឹមរស់មិនខ្វះអី ចែកប្រើឆីបានគ្រប់គ្នា។
សម្បត្តិសម្បូរពិត បើមិនគិតក្រោយច្បាស់ជា
រស់នៅត្រូវវេទនា ទាស់ទែងគ្នាព្រោះអាហារ។
ទឹកខះខ្វះចំណី លែងមានត្រីអាចភោក្តា
ព្រៃប្រែព្រាត់ព្រឹក្សា សត្វវិញណាខ្វះជម្រក។
រឿងនេះព្រោះនរណា ប្រើប្រាជ្ញាគិតលៃលក
អ្នកល្មោភល្មមងាកមក ចេះលៃលកចែកគ្នារស់៕
© រក្សាសិទ្ធិដោយ thmeythmey.com