ជាតិ
លោក អ៊ិន សំណាង ចែករំលែកបច្ចេកទេសចិញ្ចឹមបង្កងអូស្រ្ដាលី
22, Nov 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដើម្បីចិញ្ចឹមបង្កងអូស្រ្ដាលីបានជោគជ័យ ត្រូវគិតកត្តាសំខាន់ៗដូចជា ដើមទុន ផលិតភាពទឹក បរិយាកាស និងបច្ចេកទេស។ នេះបើតាមលោក អ៊ិន សំណាង អ្នកចិញ្ចឹមបង្កងអូស្រ្តាលី ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសវ័យ៤៩ឆ្នាំរូបនេះ បានបន្តចែករំលែកបច្ចេកទេស និងបទពិសោធចិញ្ចឹមបង្កងអូស្រ្ដាលីរយៈមួយឆ្នាំរបស់ខ្លួន តាមរយៈសារព័ត៌មានThmeyThmey25 ទៀតថា ក្រៅពីមានដើមទុន និងបច្ចេកទេសចិញ្ចឹមហើយនោះ ទាមទារឲ្យអ្នកចិញ្ចឹមព្យាយាម និងមានចិត្តស្រលាញ់មុខរបរមួយនេះដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី នៃសារព័ត៌មានThmeyThmey25 និងលោក អ៊ិន សំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីដូចតទៅ៖ 
 
 
ដ្បិតទើបចិញ្ចឹមបង្កងអូស្ត្រាលី ត្រឹមរយៈពេលខ្លីពិតមែន តែកសិករ អ៊ិន សំណាង បានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹម ជាច្រើន ទាំងផ្លូវការ និងតាមរយៈយូធូប។ កសិករ វ័យ ៤៩ឆ្នាំរូបនេះ មិនស្ទាក់ស្ទះក្នុងការចែករំលែកចំណេះដឹងនេះ ទៅដល់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មចិញ្ចឹមបង្កងអូស្រ្ដាលីនេះនោះទេ។ មានសម្បុរសណ្ដែកបាយ លោក អ៊ិន សំណាង បានពន្យល់ប្រាប់ ThmeyThmey25 ថាទីផ្សារបង្កងអូស្រ្ដាលីនៅកម្ពុជា មានភាពទូលាយ និងមិនសូវមានអ្នកចិញ្ចឹមនៅឡើយ ដូច្នេះហើយបានជាលោក  សំណាង ចែករំលែកមិនគិតថ្លៃ ពីបច្ចេកទេសចិញ្ចឹមបង្កងអូស្រ្ដាលីដល់អ្នកមានបំណងចិញ្ចឹមផ្សេងទៀត។
 
«កត្តាសំខាន់គឺគុណភាពទឹក តំបន់ខ្លះមិនអាចចិញ្ចឹមបានដោយសារគុណភាពទឹក បរិយាកាសមានការរំខានពីអ្នកជិតខាង និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត(មូល,ស្រមោច,កន្លាត) ក៏អាចប៉ះពាល់ដល់ការចិញ្ចឹមបង្កងដែរ»។ នេះជាការរៀបរាប់របស់លោក អ៊ិន សំណាង ហើយលោកបន្តថា ក្រៅពីបច្ចេកទេសចិញ្ចឹមជាមុន អ្នកដែលចង់ចិញ្ចឹមបង្កងអូស្ត្រាលី ក៏ត្រូវសិក្សាពីទីតាំងចិញ្ចឹមឲ្យបានត្រឹមត្រូវដែរ៕



Tag:
 វារីវប្បកម្ម
 បង្កងអូស្រ្ដាលី
 កសិករ
 អ៊ិន សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com