អត្ថបទពាណិជ្ជកម្ម
ការសាងសង់​ដល់​ជាន់​កំពូល​នៃ​ផ្សារ​ទំនើប K Mall ធ្វើ​ឲ្យ​តំបន់ វេ​ង​ស្រេង ឆ្ពោះទៅរក​ជីវិត​កាន់តែ​ប្រសើរ​ក្នុងពេល​ឆាប់ៗ​
23, Nov 2020 , 9:47 am        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ - K Mall ដែលជា​ផ្សារ​ទំនើប​ថ្មី​បំផុត និង​ជាទី​តាំង សម្រាប់​ការរស់នៅ​បែប​ទាន់សម័យ  នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង ស្រេង បានរៀបចំ «​ពិធី​សាងសង់​ដល់ ជាន់​កំពូល​»  នៅ​ថ្ងៃ​សុក្រ ទី​២០ វិច្ឆិកា​នេះ​។ គម្រោង​នេះ ប្រព្រឹត្ត​ទៅតាម​ផែនការ ដែល​ត្រូវ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​។

“​ពិធី​សាងសង់​ដល់​ជាន់​កំពូល​” គឺជា​ពិធី​ប្រពៃណី​នៅក្នុង​វិស័យ​សំណង់ ដើម្បី​អបអរ​ក្នុងឱកាស ដែល​ដែក​ចុងក្រោយ​បំផុត ត្រូវបាន​លើកដាក់​នៅលើ​កំពូល​អគារ​ធំៗ​។ 
 
​ផ្សារ​ទំនើប K Mall គឺជា​គម្រោង​ផ្សារ​ទំនើប​ថ្មី ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urbanland ហើយ​ផ្សារ​ទំនើប​នេះ នឹងមាន​ហាង​ទំនិញ និង​ភោជនីយដ្ឋាន​ជាង​៤០​ទីតាំង ដោយមាន​លក់​ផលិតផល​ចម្រុះ គួរ​ឲ្យ​ទាក់ទាញ ពី​សំណាក់​ម៉ាក​យីហោ​ក្នុងស្រុក និង​អន្តរជាតិ ដោយ​ស្ថិតនៅ​ចំ​កណ្ដាល នៃ​តំបន់ វេ​ង ស្រេង ភាគ​ខាងលិច​។​


 
​ផ្សារ​ទំនើប K Mall គឺជា ផ្នែក​មួយ​នៃ​ប្លង់​មេ របស់​គម្រោង KMH Park ដែល​ផ្ដល់​បរិយាកាស​នៃ​ការលក់ដូរ​យ៉ាង​ប្រពៃ​បំផុត ដើម្បី​ទាក់ទាញ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​ខ្លាំង​នេះ និង​ជា​តំបន់​ដែល​កំពុងតែ​មានការ​ប្រែ​មុខមាត់ ដោយមាន​ទាំង​ការប្ដូរឈ្មោះ មហាវិថី វេ​ង ស្រេង ទៅជា មហាវិថី ចោមចៅ ផងដែរ​។  
 
KMH Park គឺជា​គម្រោង​អភិវឌ្ឍន៍​ប្លង់​មេ​ថ្មី របស់​ក្រុមហ៊ុន Urbanland ដែលជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ របស់ ISI GROUP ហើយ​ជា​ក្រុមហ៊ុន​ដែល​កំពុង​ផ្ដល់ជូន​ប្រជាពលរដ្ឋ កម្ពុជា​ដែលមាន​កម្រិតជីវភាព​មធ្យម នូវ​ទីកន្លែង​សម្រាប់​រស់នៅ​ផង ធ្វើការ​ផង និង​លំហែ​កម្សាន្ត​ផង ក្នុង​សហគមន៍ ពហុ​បំណង ដែល​រួមមាន​ទីលំនៅ ការិយាល័យ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ និង​ទីធ្លា​បៃតង ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍​ដែលមាន​លក្ខណៈ​បើកចំហ និង​ធំ​ទូលាយ​នេះ​។ ការកែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទៅកាន់​តំបន់​នេះ នឹងធ្វើ​ឲ្យ​គម្រោង KMH Park និង​ផ្សារ​ទំនើប K Mall ស្ថិតនៅ​ចំ​កណ្ដាល នៃ​សហគមន៍​ដែល​កំពុង​លូតលាស់​មួយ​នេះ​។ 
 
​នៅ​ដំណាក់កាល​ទី​១ គម្រោង KMH Park ដែលមាន​ទំហំ ៦ ហិកតា​នោះ រួមមាន ផ្សារ​ទំនើប K Mall ផ្ទះ​អាជីវកម្ម​ទំនើប​ចំនួន ៤០​ខ្នង ទីលាន​បាល់ទាត់ សួន​លំហែ​កម្សាន្ត និង​អគារ​ការិយាល័យ​កម្ពស់ ៩​ជាន់ ឈ្មោះថា ISI Tower ដែល​បានរៀបចំ “​ពិធី​សាងសង់​ដល់​ជាន់​កំពូល​” នៅ​ថ្ងៃ​សុក្រ​នេះដែរ​។ 


 
​ផ្សារ​ទំនើប K Mall ដែល​ស្ថិតនៅ​ផ្នែក​កណ្ដាល នៃ​គម្រោង KMH Park នេះ​មាន​កម្ពស់​បី​ជាន់ និង​មាន​ហាង​លក់ទំនិញ ដែលជា​ហាង​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុងស្រុក ដូចជា​ផ្សារ​ទំនើប​ឡាក់​គី (Lucky Supermarket), Zando, TEN11 និង​ហាង​ស្បែកជើង Nata™ Footwear ដែល​ទាំងអស់នេះ ទើប​បង្ហាញ​វត្តមាន​ដំបូង​គេ​បំផុត នៅក្នុង​តំបន់​វេ​ង ស្រេង​។ អ្នក​ចូលចិត្ត​ទំនិញ​តម្លៃ​សមរម្យ នឹង​អាចមាន​ជម្រើស​ជាច្រើន​ដូចជា Daiso ដែលជា​ហាង​ទំនិញ​គ្រប់មុខ​របស់​ជប៉ុន ដែល​នឹង​បើកទ្វារ​អាជីវកម្ម​នៅ​ផ្សារ​ទំនើប K Mall នេះ​ផងដែរ​។ 
 
​ផ្សារ​ទំនើប K Mall មិនមែន​ត្រឹម​ជា​ផ្សារ​ទំនើប សម្រាប់​ដើរ​ទិញ​ទំនិញ​នោះទេ ប៉ុន្តែ​ក៏​ជាទី​តាំង​សម្រាប់​មិត្តភក្ដិ  និង​ក្រុមគ្រួសារ​មកជួបជុំ សប្បាយរីករាយ​ផងដែរ​។ 
 
​អ្នកធ្វើដំណើរ​មកកាន់ K Mall នឹង​អាច​រីករាយ ក្នុងការ​ទទួលទាន​ភេសជ្ជៈ​ដែល​គេ​ចូលចិត្ត នៅពេលដែល​ហាង កាហ្វេ Brown Coffee  បង្ហាញ​វត្តមាន នៅ​ច្រកចូល​របស់​ផ្សារ​ទំនើប​នេះ ខណៈដែល​ក្រុមហ៊ុន Lucky Burger និង​ហាង​កាហ្វេ​ពេញនិយម មកពី​ប្រទេស​ថៃ អា​ម៉ា​ហ្សូ​ន (Cafe Amazon) ក៏​នឹងមាន​វត្តមាន​ក្នុង​ផ្សារ​ទំនើប​នេះដែរ​។  
 
​អ្នក​ចូលចិត្ត​មើល​កុន នឹង​អាច​ទស្សនា​ភាពយន្ត​ល្បីៗ នៅ​រោងភាពយន្ត Legend Cinema ដែលមាន អេក្រង់​ចំនួន​៦ ផ្ទាំង​ថ្មី​សន្លាង ដែលមាន​សាល​រង់ចាំ​លំដាប់​ព្រី​មៀម និង​សាល​សម្រាប់​កុមារ​លេង កម្សាន្ត ។ 
​នាយក​ក្រុមហ៊ុន Urbanland លោក កាំ​ង ហុក មានប្រសាសន៍ថា​៖ “​យើង​មាន​ក្ដីរំភើប នៅពេលដែល មើលឃើញថា ផ្សារ​ទំនើប K Mall បានសម្រេច​ការសាងសង់ បាន​ជិត​ពីរភាគបី ឬ​ប្រមាណ ៦៥% នៃ​ការប្ដេជ្ញាចិត្ត​ក្នុង​ការជួល​សម្រាប់​ហាង​លក់ទំនិញ ហើយ​យើង​នឹង​រំពឹងថា នឹងមាន​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជួល​កាន់ តែ​ច្រើន​ថែមទៀត​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។ ការជឿជាក់​មកលើ​ចក្ខុវិស័យ និង​ទីតាំង​យុទ្ធសាស្ត្រ របស់​ផ្សារ​ទំនើប K Mall គឺជា​កត្តា​ចម្បង ដែល​យើង​បានទទួល​ការគាំទ្រ ពី​សំណាក់​ដៃគូ​អាជីវកម្ម​។ 
 
​លោក​បាន​បន្ថែមទៀតថា​៖ “​ក្នុងនាម​ជា​គម្រោង​ដ៏​សំខាន់ របស់​ក្រុមហ៊ុន Urbanland យើង​បាន​បង្កើន ការប្ដេជ្ញាចិត្ត​ទ្វេដង ដើម្បី​គុណភាព ភាព​ឋិតថេរ និង​ភាព​ផ្ចិតផ្ចង់ លើ​ការ​រចនា និង​ការសាងសង់ ដើម្បី​បង្កើតបាន​នូវ​ស្នាដៃ​មួយ ដែល​យើង​ជឿថា នឹង​ក្លាយជា​ស្តង់ដារ​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ហើយ​បង្ក​ភាពងាយស្រួល​សម្រាប់​អ្នកទិញ​ទំនិញ និង​អ្នក​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប​យើង​។ យើង​សង្ឃឹមថា អ្នកទិញ​ទំនិញ នឹង​ចូលចិត្ត​ទស្សនទាន​ពិសេស​ប្លែក​នេះ ដែល​បូក​បញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ជាមួយនឹង​ភាពសម្បូរ​បែប​នៃ​ហាង ទំនិញ ដើម្បី​តម្រូវ​តាមរបៀប​បរ​បបរស់​នៅ​ផ្សេងៗ​គ្នា នៃ​ប្រជាជន​កម្ពុជា​”​។ 
 
​នៅក្នុង​ការបញ្ចូល​រចនា​បទ​បែប​សហ​សម័យ ផ្សារ​ទំនើប K Mall បាន​បង្កើត​ទីធ្លា​សាធារណៈ​ធំ​ទូលាយ នៅក្នុង​ទំរង់​ជា​សាល​មាន​ដំបូល និង​ទីធ្លា​នៅ​ខាងក្រៅ ដែល​ក្នុងនោះ​សកម្មភាព​សហគមន៍​នានា ដូចជា​ពិធីបុណ្យ ការតាំង​ពី​ព័រ​ណ៍​ចុង​សប្ដាហ៍ និង​ព្រឹត្តិការណ៍​នានា អាចមក​រៀបចំ​បាន​។ ផ្សារ​ទំនើប​នេះ មានបំណង​ក្លាយជា​មូលដ្ឋាន​ដ៏​សកម្ម សម្រាប់​ការជំរុញ​សិល្បៈ និង​វប្បធម៌​ក្នុងស្រុក ដោយមាន​សក្ដានុពល ក្នុងការ​ផ្ដល់នូវ​កម្ម​វិធី​បង្ហាញ​សិល្បៈ និង​ការ​បញ្ចាំងភាពយន្ត​នៅ​ផ្នែក​ខាងក្រៅ ជា​សាធារណៈ និង​ការប្រគំ​តន្ត្រី​ខ្នាតតូចៗ ជា​រៀងរាល់ឆ្នាំ​។ 


 
​ស្របតាម​គោលដៅ​របស់​ក្រុមហ៊ុន Urbanland ក្នុងការ​រចនា​ផ្ទះ ដោយ​គិតគូរ​ពី​តម្រូវការ អ្នកប្រើប្រាស់​ជា​ចម្បង​នោះ ទីតាំង​បន្ថែម​ដើម្បី​បំពេញតម្រូវការ​អតិថិជន រួមមាន​ផ្លូវ​ដើរ​មាន​ដំបូល ជណ្ដើរ​សម្រាប់​ជនពិការ និង​ទី​ចំណត​សម្រាប់​ម៉ូតូ ៧០០​គ្រឿង និង​រថយន្ត ៣០០ គ្រឿង ដើម្បី​បង្កើន​ភាពងាយស្រួល​សម្រាប់​ភ្ញៀវ​។ 
 
​ផ្ទះ​អាជីវកម្ម​ទំនើប​ចំនួន ៤០ ខ្នង នៅ​គម្រោង KMH Park បាន​លក់​ចេញ​អស់​ទៅហើយ នៅពេលដែល អតិថិជន​បាន​ជាប់​ចិត្តនឹង​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក និង​សក្ដានុពល​នៃ​ការបូកបញ្ចូល​គ្នា​រវាង  លំនៅដ្ឋាន​ផង និង​ការធ្វើ​អាជីវកម្ម​ផង​។​
 
​ការ​រចនា​ជណ្ដើរ​ដែល​ទទួលបាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ និង​រចនាបទ​ធំ​ទូលាយ របស់​ផ្ទះ​អាជីវកម្ម​ទំនើប​នេះ ព្រម​ជាមួយនឹង​លទ្ធភាព​ក្នុង​ការជួល​ទៅ​ឲ្យ​អ្នក​ជួល​ច្រើន​គ្នា​ក្នុងពេល​តែមួយ សុទ្ធសឹង​ជា​លក្ខខណ្ឌ ពិសេសៗ​មួយចំនួន​ដែល​នឹង​ផ្ដល់ជូន​ដល់​អតិថិជន បន្ថែម​ចិញ្ចឹម​ផ្លូវ​ដើរ​មុខផ្ទះ​ដ៏​ធំ​ទូលាយ​។ 
 
​ម្ចាស់​លំនៅដ្ឋាន នឹង​អាច​ចាប់ផ្ដើម​រស់នៅក្នុង​ផ្ទះ​អាជីវកម្ម​ថ្មី​របស់ខ្លួន នៅ​ដើម​ឆ្នាំក្រោយ     ខណៈដែល អ្នក​ជួល​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម ជាមួយ​ផ្សារ​ទំនើប K Mall ក្នុងការ​អភិវឌ្ឍន៍​តំបន់​ដ៏​មាន​សក្ដានុពល​នេះ សូម​រួសរាន់​ទាក់ទង​មកកាន់ Urbanland តាមរយៈ​ទូរស័ព្ទ​លេខ ០៩៩ ៨៨៨ ៥៩៦ ឬ​តាមរយៈ​អ៊ីមែល​៖ https://urbanlandasia.com/projects/k-mall សម្រាប់​ព័ត៌មាន​បន្ថែម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com