អត្ថបទពាណិជ្ជកម្ម
មេដឹកនាំពិភពលោកនិងប្រជាជនរាប់លាននាក់បានអំពាវនាវឱ្យមានសន្តិភាពនៅក្នុងសន្និបាតនៃក្តីសង្ឃឹមលើកទីបីតាមបណ្តាញអុីនធឺណេត
23, Nov 2020 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាជនជាង២០០លាននាក់ មកពី១៩៤ប្រទេស និងមានស្ថានីយ៍ទូរទស្សន៍ផ្សព្វផ្សាយចំនួន២៧០។ នៅថ្ងៃនេះ មេដឹកនាំមកពីជុំវិញពិភពលោក បានអំពាវនាវឱ្យមានសន្តិភាពក្នុងចំណោមប្រទេសទាំងអស់ និងរវាងប្រទេស។ ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺ “មហាសន្និបាតនៃក្តីសង្ឃឹមសំរាប់ការសំរេចបានពិភពរួមមួយដ៏រឹងមាំ តាមរយៈអន្តរទំនាក់ទំនង វឌ្ឍនៈភាពរួម និងតំលៃជាសាកល”។ 
 
ក្នុងឆ្នាំនេះ មហាសន្និបាតនៃក្តីសង្ឃឹមទី៣នេះ បានប្រារព្ធឡើងដើម្បីរំលឹកដល់ខួបលើកទី ៧០ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលធ្វើអោយអំណាចនៃក្តីសង្ឃឹម ក្លាយជាពន្លឺសម្រាប់ពិភពលោក។ ព្រឹត្តិការណ៍នេះ បានអំពាវនាវឱ្យប្រទេសកូរ៉េ រួបរួមគ្នាជាតែមួយ ហើយក៏មានការអំពាវនាវឱ្យមានសន្តិភាពសំរាប់ពិភពលោកទាំងមូល។ គន្លឹះដើម្បីសំរេចបាននូវចក្ខុវិស័យនៃសន្តិភាពដ៏ស្ថិតស្ថេរនេះ គឺពិភពលោកដែលមានអន្តរទំនាក់ទំនង វឌ្ឍនៈភាពរួម និងតំលៃជាសាកល។ 
 


លោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak Ja Han Moon) សហស្ថាបនិកនៃ UPF និងជាវាគ្មិនសំខាន់នៅក្នុងមហា    សន្និបាតនៃក្ដីសង្ឃឹម ទាំងបីលើក បានគូសបញ្ជាក់ពីគម្រោងថ្មីចំនួនពីរ៖ ទីមួយ ការរៀបចំស្តូបអនុស្សាវរីយ៍សង្គ្រាមកូរ៉េនៅគ្រប់ប្រទេសទាំង៦៣ ដែលបានបញ្ជូនកងទ័ព ផ្គត់ផ្គង់សំភារៈយោធា ការគាំទ្រខាងវេជ្ជសាស្ត្រ ឬ ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េនៅពេលសង្រ្គាមកាលពី៧០ឆ្នាំមុន។ លើសពីនេះទៀត លោកស្រីបណ្ឌិត មូន នឹងបង្កើតបញ្ជីឈ្មោះវីរបុរសវ័យក្មេងក្លាហានទាំងអស់ដែលបានបម្រើ ឬ ពលីកម្មអ្វីៗដើម្បីជួយប្រទេសកូរ៉េក្នុងកំឡុងពេលដ៏ងងឹតបំផុតនោះ។ 
 
គម្រោងនេះនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ គឺឆ្នាំ២០២១ ដើម្បីរំលឹកដល់ដំណើរទស្សនកិច្ចរបស់លោកឪពុក និងអ្នកម្ដាយមូន ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនៅទីនោះពួកគាត់បានអោបក្រសោប លោក គីម អ៊ីល ស៊ុង(Kim Il Sung) កាលពី៣០ឆ្នាំមុន។ គំរោងទី២ លោកស្រីបណ្ឌិត មូន បានប្រកាសបង្កើតសមាគមសិល្បករអន្តរជាតិដើម្បីសន្តិភាពពិភពលោក។ វានឹងត្រូវបានរចនាឡើងដើម្បីបង្កើតវប្បធម៌នៃការដឹងគុណ សន្តិភាព និងសាមគ្គីភាពដែលចាប់ផ្តើមពីការចិញ្ចឹមបីបាច់កូនប្រុសស្រីកត្តញូទាំងឡាយអោយចេះរស់នៅដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។ លោកស្រីបណ្ឌិត មូន ដែលត្រូវាបានពិភពលោក ស្គាល់ថា “អ្នកម្តាយសន្តិភាព” បានលើកឡើងថា “ពិភពលោកកំពុងប្រឈមបញ្ហាដែលយើងមិនអាចទស្សន៍ទាយទុកជាមុន និងមិនបានរំពឹងទុក ចំពោះបញ្ហាដែលកំពុងតែផ្ទុះឡើងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សាសនា និងការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ជាដើម។ គន្លឹះសំខាន់ ដើម្បីសម្រេចបាននូវអនាគតដ៏ស្រស់ស្អាត គឺត្រូវទទួលស្គាល់ និងស្វាគមន៍ដល់ឪពុកម្តាយឋានសួគ៌ ដែលជាអ្នកបង្កើតរបស់យើងចូលក្នុងជីវិតរបស់យើង។   
 
នៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមនេះ មានមេដឹកនាំសំខាន់ៗរួមមាន៖ ឯកឧត្តម ឆាលេស រែងចេល(Charles Rangel) សមាជិកសភានៃសហរដ្ឋអាមេរិកពីឆ្នាំ១៩៧១ដល់ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត គ្រីស្តូហ្វឺ ហ៊ីល(Christopher Hill) ឯកអគ្គរដ្ឋទូតអាមេរិកនៅអ៊ីរ៉ាក់ និងកូរ៉េខាងត្បូង ប្រធានាធិបតី អេតូភា (Ethiopia) លោកជំទាវ សាលី វើកហ្សូឌី (Sahle-Work Zewde) អតីតនាយករដ្ឋមន្រ្តីកាណាដាឯកឧត្តម ស្ទេផេន (Stephen) ឯកឧត្តម Yves Leterme អតីតនាយករដ្ឋមន្រ្តីបែលហ្សិក ឯកឧត្តម Alcides Blanco Alvarez ប្រធានសភានៃប្រទេសកូឡុំប៊ី ឯកឧត្តម Salva Kiir Mayardit ប្រធានាធិបតីស៊ូដង់ខាងត្បូង ប្រធានសភានៃសាធារណរដ្ឋអែលសាវ៉ាឌ័រ ឯកឧត្តម Mario Ponce ឯកឧត្តម Mahinda Rajapaksa នាយករដ្ឋមន្រ្តីស្រីលង្កា និងឯកឧត្តម George Mannah Weah ប្រធានាធិបតីនៃសាធារណរដ្ឋនៃប្រទេសលីបេរីយ៉ា។ សូមបញ្ជាក់ថា UPF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយលោកបណ្ឌិត សាន់ ម៉្ញុង មូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ជាអង្គការមិនមែនរដ្ឋាភិបាល មានតួនាទីប្រឹក្សាយោបល់ទូទៅដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) ។

























(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com