អត្ថបទពាណិជ្ជកម្ម
Vue Aston គ្រោង​នឹង​បើក​ដំណើរ​ការណ៍​ព្រម​គ្នា​ជាមួយ នឹង​ស្ពាន​ត ភ្ជាប់​ពី​កោះ​ពេជ្រ និង​កោះនរា​
23, Nov 2020 , 3:25 pm        
រូបភាព
 ​យោងតាម​ប្រសាសន៍​របស់លោក Du Sangnam , អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ ចិន - កម្ពុជា នៅក្រៅ​ប្រទេស​(OCIC)​ស្ពាន​ខ្សែកាប​ដែល​ភ្ជាប់​ពី​កោះ​ពេជ្រ​និង​តំបន់​អភិវឌ្ឍន៍​កោះនរា​បានចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ខែតុលា ឆ្នាំ ២០២០ កន្លងទៅ​។ គម្រោង​ទាំងមូល​រំពឹងថា​នឹង​ប្រើប្រាស់​រយៈពេល ៣២ ខែ ដែល​នឹង​ចំណាយ​ទឹកប្រាក់​ប្រហែល ៥០ លាន​ដុល្លារ​អាមេរិក​។​

​ស្ពាន​ខ្សែកាប​នេះ​មាន​បណ្ដោយ​ប្រវែង ៥០០​ម៉ែត្រ និង​ទទឹង​ប្រវែង ២៤.៥ ម៉ែត្រ ដោយមានរ​ចនាប​ទ្ម​បែប​ខ្មែរ​។ លើស​ពីលើ​ការតភ្ជាប់​ទីក្រុង​រណប​ទាំងពីរ ស្ពាន​នេះ​ក៏​នឹង ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ១ ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។​
 


​ដំបូង​ឡើយ​ក្រុមហ៊ុន OCIC បាន​ស្នើសុំ​សាងសង់​គម្រោង​ចំនួន ២ ផ្សេងគ្នា គឺ​ផ្លូវ​រូង​ក្រោម​ទឹក និង​ស្ពាន​ខ្សែកាប​។ គម្រោង​ក៏ត្រូវ​បាន​កែសម្រួល​វិញ ដោយ​គេ​ចាត់ទុកថា​ស្ពាន​ខ្សែកាប​មួយ​ផ្សេងទៀត​អាច ឈរ​ជា​សក្ខីភាព​នៃ ទេសភាព​ដែល​កំពុង​រីកចម្រើន​នៅ​ភ្នំពេញ​។​
 
​ស្ពាន​ថ្មី​នេះ​រំពឹងថា​នឹង​អាច​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរចា និង​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅ មកពី​ទីក្រុង​ភ្នំពេញ​។ ដូចនេះ​តំបន់​តាម​មាត់ទន្លេ​អាច​មើលឃើញ​ពី​ការកើនឡើង​នេះ​អ្នក ទេសចរណ៍​ស្រប​ពេលដែល​តំបន់​នោះ ក្លាយជា​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​។​
 
​លើសពីនេះ​ទៀត ការតភ្ជាប់​តំបន់​កោះ​ពេជ្រ និង​តំបន់​ច្បារអំពៅ នឹង​អាចជួយ បង្កើន​តម្លៃ​លំនៅឋាន និង​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ទាំងពីរ​នេះ​។ ទីក្រុង​រណប​ដែល​កំពុងមាន ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​នៅ​ខណ្ឌ​ច្បារអំពៅ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជំរុញឱ្យមាន​ការកើនឡើង​នូវ​តម្លៃ និង​ការវិនិយោគ​ថ្មី​នៅពេល​បញ្ចប់​គម្រោង​។ Vue Aston ស្ថិតនៅក្នុង​ទីតាំង​ដែល​អាច​ទុកចិត្តបាន ព្រោះថា​ការផ្តល់ជូន​លំនៅឋាន តាម​ការសន្យា​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តម្លៃ​ខ្ពស់ នឹង​មកដល់​តំបន់​ច្បារអំពៅ​ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​ក្រោយពេល​គម្រោង​រួចរាល់​, តម្លៃ​ជា​មធ្យម របស់ Vue Aston នឹង​ឡើងដល់ ២៣៨០ ដុល្លារ ហើយ​ការបង់​រំ​លោះ​អាច​នឹង ទាប​ដល់​៥%! គម្រោង​ដដែល​នេះ​ដែល​ក៏មាន​គោលការណ៍​ជួល​ត្រលប់​វិញ​ក្នុង​អត្រា​៥%-៩%(​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​)​។​
 
​ចំពោះ​ការបង់ប្រាក់​ទាំងស្រុង​, ឥណទាន​, បញ្ចាំ និង​វិធីសាស្ត្រ​បង់ប្រាក់​ជាច្រើន​ទៀត​ក៏​អាច អនុវត្តបាន​ផងដែរ​ក្នុងការ​ប្រើប្រាស់​អានុភាព​ដើមទុន​របស់លោក​អ្នក​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ទទួលបាន​មកវិញ​នូវ​អតិបរិមា​។​
Vue Aston គឺជា​"Tomson Yipin"​បន្ទាប់​
 




Vue Aston​លិច​រូបរាង​ឡើង​ដែលជា​អ្វីដែល​អ្នកស្វែងរក ឬ​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កំពុង​ស្វែងរក​។ អាចនិយាយបាន​ថា​វា​ជា​លំនៅឋាន​មួយ ដែល​ល្អ​ប្រណិត​ដែល​សាក​សម​តម្លៃ ម្យ៉ាងទៀត​បរិយាកាស​នៅ​តំបន់​នោះ​កំពុងមាន​ការអភិវឌ្ឍ​ន៍​បន្តិច​ម្តងៗ ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ការ​រ​ស់​នៅ​និង​ការអភិវឌ្ឍន៍ ពាណិជ្ជកម្ម​រយៈពេល​វែង សក្ខីកម្ម​បញ្ជាក់ថា​តំបន់​ច្បារអំពៅ​គឺជា​ខណ្ឌ​ដែល​កំពុងមាន​ការរីក​ចម្រើន​នាពេលខាងមុខ​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​គម្រោង Vue Aston ឈរ​យ៉ាង​ស្កឹមស្កៃ​នៅតាម​បណ្ដោយ​មាត់ ហើយ​ផ្ដល់ជូន​នូវ​ទស្សនី​យ​យ៉ាង ស្រស់ត្រកាល​ដល់​អគារ​ដែល​សាងសង់​នៅ​ជុំវិញ​នោះ​។ គម្រោង​នេះ​គិតគូ​ដល់​ការរស់នៅ​ប្រកប ដោយ​គុណភាព​ខ្ពស់ និង​ភាព​ពេញចិត្ត​ចំពោះ​អតិថិជន​កម្ពុជា​ឲ្យ​កាន់តែ​ទំនើប​ឡើង​។ Vue Aston កំពុង​ត្រូវបាន​គេ​ជ្រើសរើស​ជា​ជម្រើស​មួយ​សម្រាប់​ឥស្សរជន​ទីក្រុង​ដែល​កំពុង​ស្វែងរក ការរស់នៅ​បែប​ប្រណីត​នៅ​ខាងក្រៅ​ភាព​អ៊ូអរ​នៃ​កណ្តាល​ទីក្រុង​។​
​ចំណុចរួម​នៃ​ភាពមានបាន និង​ទន្លេ​
 


​ទីតាំង​របស់ Vue Aston គឺ​បាន​ជ្រើស រើស​យ៉ាង​សំ​រិ​ទ្ធិ​សម្រាំង​ដោយ Peninsula Capital ដើម្បី​ទទួលបាន​ទេសភាព​ដ៏​វិចិត្រ​រវាង​ទន្លេ បាសាក់ និង​ទន្លេមេគង្គ​។ ជា​ទិដ្ឋភាព​មាត់ទឹក​ដ៏​ស្រស់ស្អាត​មួយ បំពេញបន្ថែម​ដោយ​ការ អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​គម្រោង​នោះ​មានការ​ដំណើរ​ការណ៍​ទៅមុន​មិនចេះ ឈប់ឈរ​។ ហើយ Vue Aston ផ្ដល់ជូន​លោកអ្នក​នូវ​អារម្មណ៍​ពិសេស​ជាច្រើន​។​
 



Vue Aston មិន​បញ្ចប់​ការខិតខំ​របស់គេ​ត្រឹម​ទីក្រុង​ភ្នំពេញ​នោះទេ​។ នៅក្នុង​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កម្ពុជា និង​វៀតណាម បាន​បញ្ជាក់ថា ចំពោះ​ទីភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​ជួយ​សម្រួល​ដល់​ការស្ថាបនា​គម្រោង​ផ្លូវ​ល្បឿន​លឿន​រួមគ្នា​មួយ​ដែល​ហៅថា “​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ហូ​ជិ​មី​ញ​-​ភ្នំពេញ​”​។ នៅពេលដែល​គម្រោង​ត្រូវបាន​បញ្ចប់ ត្រូវបាន​គេ​រំពឹងថា​ប្រើប្រាស់​រយៈពេល​ត្រឹម ២​ម៉ោង ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី Vue Aston ទៅ​ទីក្រុង ហូ​ជិ​មី​ញ​។​
 
​ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​នៅ​ជុំវិញ Vue Aston និង​សំភារៈ​សំខាន់ៗ នៅ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​ក្នុងការ​ពិចារណា​ពី​គុណ​តម្លៃ​នៃ​លំនៅដ្ឋាន​ទេ នោះ​កិច្ចការ​ដ៏​ធំធេង​រវាង​ប្រទេស​ទាំងពីរ​នឹង​អាចធ្វើ​ឲ្យ​អ្នក​កែប្រែ​គំនិត​របស់​អ្នក​។​
​ស្នាដៃ​នៃ​ការរស់នៅ​បែប​ប្រណីត​ទំនើប​
 


​គម្រោង​នេះ​ត្រូវបាន​សាងសង់​ក្នុង​បរិវេណ​ប្រមាណ​ជា ៥៣៥៨.៤ ម៉ែត្រការ៉េ និង​សរុប ៣៨ ជាន់​។ វា​គឺជា​អគារ​ដែល​អាច​សម្គាល់​រាជធានី​ភ្នំពេញ​ដែល​រួមបញ្ចូល​ទាំង​អា​ផាត​មិន សណ្ឋាគារ និង​អគារ​ជាច្រើន​។ ត្រូវបាន​ចូលរួម​ដោយ US HKS Architects និង​ក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International វា​មាន​លក្ខណៈ​បុរាណ និង​មិនដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ពី​ការបោះ​ជំហាន​ចូល​បន្ទប់ទទួលភ្ញៀវរ​ហូត​ដល់​ជ្រុង​ជ្រៅ​បំផុត​នៃ​ផ្ទះ អា​ផាត​មិន Vue Aston ត្រូវបាន​ច្នៃ​មក​យ៉ាង​ល្អិតល្អន់​នៅ​គ្រប់​ជ្រុងជ្រោយ បង្កើត​នូវ​ភាពជា​គ្រួសារ និង​ភាពកក់ក្ដៅ​សម្រាប់​អ្នក និង​គ្រួសារ​។​
 
​ជាន់​ទី​៣ ដល់ទី​៦​នៃ​គម្រោង​គឺជា​អា​ផាត​មិនដែល រចនា​បែប​ជា​សណ្ឋាគារ​, ជាន់​ទី​៧ ដល់ទី​៣២ គឺមាន​លក្ខណៈ​ធំ​ទូលាយ និង​ជាន់​ទី​៣៥ ដល់ទី​៣៨ គឺជា​អា​ផាត​មិន ដែល​ប្រណិត​ទំនើប​។ ចំពោះ​អគារ​ទាំងមូល ប្រកាន់ខ្ជាប់​នូវ​ស្ទីល​រចនា​ម៉ូត​បែប សាមញ្ញ​ជាមួយ នឹង​បរិយាកាស​ទាន់សម័យ​។​
 
​ទាក់ទង​នឹង​ការ​រចនា​ទេសភាព​វិញ Vue Aston ជ្រើសរើស​លំនាំ​ខ្សែកោង​ដែល​បង្កើត​ដោយ​ការ ជួបគ្នា​រវាង​ទន្លេមេគង្គ និង​ដើមឈើ​ធំៗ​នៅ​ជុំវិញ​នោះ​ជា​គោល​គំនិត​នៃ​ប្លង់​រចនា និង​ប្រើ ប្រាស់​នូវ​បច្ចេកទេស​ដ៏​ទំនើប ដើម្បី​សម្រេច​គម្រោង​នោះ​ឲ្យ​ក្លាយជា​គម្រោង​ដែល​ល្អ​ប្រណិត​មាន​ទេសភាព​កំរិត​ឆ្កា​យ​ប្រាំ​។ ធាតុ​រចនា​នេះ​បង្កើត​ការផ្លាស់ប្តូរ និង​លទ្ធភាព​គ្មាន​ទីបញ្ចប់ នៅពេល ច្បារអំពៅ​កំពុងមាន​ការរីកចម្រើន​។​
 
​បង្កើត​សម្រាប់​អ្នកស្វែងរក​នូវ​លំនៅដ្ឋាន​បែប​ប្រណិត​នៅក្នុង​រាជធានី​ភ្នំពេញ 
 


​ច្រកចូល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​បែងចែក​ប្រភេទ​គម្រោង​លំនៅដ្ឋាន​ដែល​នឹង​ផ្ដល់ជូន​។ Vue Aston បានផ្ដល់​ជូន​នូវ​វិធី​សម្រាប់​អ្នករស់នៅ​ក្នុង​ការចេញ និង​ចូល​ផ្ទះ​របស់​ពួកគេ គឺ​កន្លែង​ទទួលភ្ញៀវ និង​ច្រកចូល​ឡាន​។ កន្លែង​ទទួលភ្ញៀវ​គឺ​គ្រប់​ដណ្ដប់​ដោយ​ស្មៅ​ខៀវខ្ចី ទេសភាព​ទឹកធ្លាក់ និង​ដល់​ជូន​អ្នករស់នៅ​នូវ​អារម្មណ៍​ជា​ផ្ទះ​។ ចំពោះ​អ្នក​ដែល​បើក​បររថ​យន្តកា​ន់ នឹងមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​មិនមាន​ការបារ​ម្មណ៍​អំពី​ហានិភ័យ​ដែល​អាច​កើតមានឡើង​នៅពេល​យប់​។​
 
​ចំពោះ​កន្លែង​ទទួលភ្ញៀវ​របស់​អា​ផាត​មិនមាន​ទំហំ ២០០​ម៉ែត្រការ៉េ និង​កំពស់ ៧.៨​ម៉ែត្រ វា​រួម​ប​ញ្ជូ​ល​ទាំង​កន្លែង​ប្រជុំ កន្លែង​គិតលុយ និង​កន្លែង​ផ្ដល់ព័ត៌មាន ២៤​ម៉ោង ហើយ​ការ រចនា​នេះ​ប្រើប្រាស់​នូវ​កម្រាល​ថ្ម​ម៉ាប ជញ្ជាំង​គ្របដណ្តប់​ដោយ​សូត្រ​ពិតៗ ពិ​ដាន កញ្ចក់​ដែក អ៊ី​ណុ​ក និង​បង្ហាញ​ពី​ការបញ្ចូល​គ្នា​រវាង​ឥទ្ធិពល​ស្ថាបត្យកម្ម​លោក​ខាងកើត និង​ខាង លិច​។ នៅ​ជិត​ច្រកចូល​របស់​អា​ផាត​មិន ដែលមាន​ផ្សារ ២៤​ម៉ោង ដើម្បី​ផ្ដល់ជូន​នូវ​សេវាកម្ម​នានា ជូន​អ្នករស់នៅ​ទីនោះ​។​
​សួរ​ច្បារ​ដែល​មិនអាច​ប្រៀបផ្ទឹម​
 


Vue Aston បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​នាំមក​នូវ​ការបំពេញ​ចិត្ត​ដ៏​ជ្រាលជ្រៅ​ដល់ អ្នករស់នៅ និង​បញ្ចូល​វាយនភាព​និង​ជម្រៅ​នៃ​ជីវិត​ទៅ​ភាព​លម្អិត​នៃ​គម្រោង​ទាំងមូល​។ សួរ​ច្បារ​ដែលមាន​នៅលើ​ជាន់​ទី ៣៣ នៃ​អគារ បាន​ប្រើប្រាស់​ទំហំ ៥០០​ម៉ែត្រការ៉េ និង​ដាំ​នូវ រុក្ខជាតិ​កម្រ​ជាច្រើន​។ តំបន់​នេះ​អនុញ្ញាតឱ្យ​អ្នក​លំហែកាយ ជាមួយ​សួនច្បារ​នៅលើ​អាកាស​ដ៏​ស្រស់ស្អាត និង​ភាពទន់ភ្លន់​នៃ​ធម្មជាតិ​។​
 
​ស្កា​យ​បារ​ដ៏​អស្ចារ្យ ពី​កម្ពស់ ១០០​ម៉ែត្រ អ្នក​អាច​មើលឃើញ​ទេសភាព​ព្រះអាទិត្យ​លិច និង​ទិដ្ឋភាព​នាពេល​រាត្រី​ដ៏ អស្ចារ្យ​នៃ​ទីក្រុង​ភ្នំពេញ​។ រីករាយ​ជាមួយ​ការទទួល​ទាន​អាហារ​ពេល​ល្ងាច ថែមទាំង​នាំ​អ្នក​ទៅ កាន់​ស្កា​យ​បារ​ល្អ​បំផុត​នៅក្នុង​ទីក្រុង ដោយ​មើល​ទេសភាព​ពេលយប់​នៃ​ទីក្រុង​។ ដកដង្ហើម​ជា មួយ​ខ្យល់​ដ៏​បរិសុទ្ធ​នៅ​កំពស់​ខ្ពស់ អនុញ្ញាត​ឲ្យ​វេលា​ដើរ​ទៅមក​សន្សឹមៗ ជីវិត​ហាក់បីដូចជា​ស្ងប់ ស្ងាត់ អគារ​ខ្ពស់ៗ​ស្ថិតនៅក្រោម​បាតជើង​របស់​អ្នក មិនមាន​ការរំខាន​ពី​បណ្ដុំ​មនុស្ស និង​ស​ម្លែ​ង​រំខាន​នានា​។ គ្រប់​សកម្មភាព​ត្រូវ​ទាំងនោះ​នឹង​ផ្ដល់ជូន​ដោយ Vue Aston​។​
 
​អាំង​ទឹក​ឯកជន​, ការចាប់ផ្តើម​នៃ​ការរស់នៅ​ល្អ​
 


​គុណប្រយោជន៍​នៃ Vue Aston គឺ​ផ្តោតទៅលើ​របៀប​រស់នៅ​ដ៏​ល្អ ដែល​រួមមាន​ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ រោងកុន​ឯកជន ហាង​កាហ្វេ សូ​ណា អេ​ស្ប៉ា​ជាដើម ដូច្នេះ​អ្នក​អាច​រីករាយ នឹង​ភាពងាយស្រួល​ដោយ​មិនចាំបាច់​ចាក​ចេញពីផ្ទះ​។​
 
​គួរ​ជម្រាបជូន​ថា Vue Aston ក៏​ជា​គម្រោង​លំនៅដ្ឋាន​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​នាវា​ទេសចរណ៍​ឯកជន និង​ឡានក្រុង​ទឹក​ផ្តាច់មុខ​។ តំបន់​មាត់ទន្លេ​គឺជា​កន្លែង​បៃតង​រាបស្មើរ​បើកចំហ​ដែលមាន ផ្ទៃដី​ប្រមាណ ១៥០០ ម៉ែត្រការ៉េ​។ វា​ជា​ឋានសួគ៌​សម្រាប់​ព្រឹត្តិការណ៍​ផ្តាច់មុខ​ណាមួយ និង​សកម្មភាព​ឯកជន​ផ្សេងៗ​។​
 
​គម្រោង​នេះ​ប្រកាន់ខ្ជាប់​នូវ​គំនិត​រចនា​នៃ​អាង​ហែល​ទឹក ដែល​មិនចេះ​រីងស្ងួត​ដូច​នៅក្នុង​ស្កា​យ​ហ្គា​ឌិន​របស់​សង្ហ​បុរី និង​ផ្តល់ជូន​ម្ចាស់​នូវ​អាង​ហែល​ទឹក​ដ៏​ប្រណិត​។ អ្នក​មិន​ត្រឹមតែ​អាច​មើល ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ​ពី​ចំណុច​ខ្ពស់បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​អាចមាន​អារម្មណ៍​រំភើប​ពី មួយថ្ងៃ​ទៅមួយថ្ងៃ​នៅ​ចុង​ម្រាមដៃ​របស់​អ្នក​ផងដែរ​។ ទិដ្ឋភាព​បែប​ឋាន​សួរ​របស់ Vue Aston នៅ​ទីក្រុង​ភ្នំពេញ​នាំមក​នូវ​ការបំពេញ​ចិត្ត​របស់​អតិថិជន ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​ទៅនឹង​ដួងចិត្ត​របស់​មនុស្ស និង​ការកំណត់​និយមន័យ​នៃ​ការរស់នៅ​បែប​ប្រណីត​។​
​ជំនាន់​នៃ​ការវិនិយោគ​លើ​លំនៅដ្ឋាន​
 


Vue Aston គឺជា​អា​ផាត​មិន​បែប​សណ្ឋាគារ​លំដាប់ អន្តរជាតិ​ដែលមាន​ការ​រចនា​ម៉ូត​ជាច្រើន ជំនាន់​។ គ្រប់​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់​ទទួលបាន​លំនៅដ្ឋាន​ដែល​មក​ជាមួយនឹង​យ៉រ ដែល​អាច មើល​ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ មានការ​រចនា​បង្រួម​ប្លង់ ជាមួយនឹង​ទីធ្លា​មុខ បន្ទប់ទទួលភ្ញៀវ​ក៏​ពេញលេញ​មួយ ចង្ក្រាន​បាយ បន្ទប់ទឹក និង​យ៉រ​។ គ្រប់​យូ​នី​ត​ទាំងអស់​បំពេញ​តាម​តម្រូវការ​លំនៅដ្ឋាន និង​ភាព​ច្នៃប្រឌិត​សម្រាប់​ម្ចាស់ផ្ទះ​។​
 
​នាបច្ចុប្បន្ន​នេះ គម្រោង​នេះ​មាន​ប្រភេទ​យូ​នី​ត​ចំនួន​៤​ជាក់លាក់​។ យូ​នី​ត​ភាគច្រើន បានមក​ជាមួយនឹង​បង្អួច​ដ៏​ធំ​រហូតដល់​ពិ​ដាន ដូច្នេះ​អ្នក​អាច​មើលឃើញ​ទេស ភាព​ទន្លេមេគង្គ និង​ទន្លេបាសាក់ និង​ទិដ្ឋភាព​ដ៏​រុងរឿង​របស់​ទីក្រុង​ភ្នំពេញ​។​
 
​គម្រោង Vue Aston គឺជា​វិមាន​ដ៏​ល្អ​ប្រណិត​ទំនើប​ជាងគេ ដែល​អាច​ឈរ​ជា​សក្ខីភាព​នៃ​ភាព​រុង រឿង​របស់​រាជធានី​ភ្នំពេញ​ដែល​វា​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ទីក្រុង​ដែល មាន​កំណើនប្រជាជន​កើន​ឡើងជា​លំដាប់ និង​ការកើនឡើង​នៃ​ជីវិត​បែប​ឋានៈ​អភិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Online RealEstate
© រក្សាសិទ្ធិដោយ thmeythmey.com