អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart ផ្ដើម​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» ដើម្បី​លើកស្ទួយ សាមគ្គីភាព​របស់​ពល​រដ្ឋ​កម្ពុជា​
23, Nov 2020 , 4:24 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ចូលរួម​ជួយ​គ្នា​តាមរយៈ​យុទ្ធនាការ​ថ្មី​មួយ​របស់ខ្លួន ដែលមាន​ឈ្មោះថា «​ឆ្ពោះទៅមុខ​រួមគ្នា​» ក្នុង​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​របស់​ពលរ​ដ្ឋ​កម្ពុជា​ទាំងអស់​ទូទាំងប្រទេស​។​
 
​ដោយមាន​ប្រជាជន​កម្ពុជា​ជាច្រើន​កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ផលប៉ះពាល់​នាពេល​ថ្មីៗ​នេះ​ពី​គ្រោះទឹកជំនន់​ដ៏​សាហាវ ក្រុមហ៊ុន Smart Axiata បាន​ដឹកនាំ​ការលើកស្ទួយ និង​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​របស់​ពល​រដ្ឋ​កម្ពុជា ដែលជា​មធ្យោបាយ​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​
 
​ខ្សែ​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ ដែល​និយាយ​អំពី​ផ្កាឈូក​ដុះ​ក្នុង​ភក់​កខ្វក់ និង​បន្ត​រីកលូតលាស់​រហូត​ទាល់​តែមាន​ផ្កា​រីក ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​លើកស្ទួយ​ទស្សនៈ​នៃ​យុទ្ធនាការ​នេះ ដែល​ពលរដ្ឋ​គ្រប់រូប​គួរ​គាំទ្រ និង​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​។ ដូច្នេះហើយ​ពួកយើង​អាច​ឆ្ពោះទៅមុខ​រួមគ្នា​ក្នុងនាម​ជាតិ​សាសន៍​មួយ​។ ក្រៅពី​ខ្សែ​វីដេអូ​នេះ យុទ្ធនាការ​នេះ​នឹងមាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ដែល​សម្ដែង​ដោយ​សិល្បករ Pleng by Smart និង​រួមមាន កម្មវិធី​រៃអង្គាស​ថវិកា កម្មវិធី​កំសាន្ត ពានរង្វាន់​ពលរដ្ឋ​ល្អ ដែល​រៀបចំឡើង ដើម្បី​ស្វែងរក​អ្នក ដែល​ជួយ​យក​អសារ​គេ​បំផុត ជា​ពលរដ្ឋ​ទំនើប និង​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​របស់​ក្រុមហ៊ុន​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន​មានប្រសាសន៍ថា ៖ «​ឆ្នាំនេះ​មិន​ដូចជា​ឆ្នាំ​ដែល​យើង​ធ្លាប់​ឆ្លងកាត់​ពីមុនៗ​ទេ​។ ឥឡូវនេះ​គឺជា​ពេល​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ សម្រាប់​ពលរដ្ឋ​កម្ពុជា​ធ្វើការ​ទំនាក់ទំនង និង​បន្ត​ជឿជាក់​គ្នា​ទៅវិញទៅមក​។  នៅពេល​មាន​មនុស្ស​គ្រប់គ្នា​ធ្វើការ​ជាមួយគ្នា​ទើប​យើង​អាចមាន​ភាពរឹងមាំ និង​អាច​ជម្នះ​រាល់​ឧបសគ្គ​ផ្សេងៗ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​។ នេះហើយ​ជា​មូលហេតុ​ដែល ក្រុមហ៊ុន Smart កំពុង​នាំមុខគេ​ម្តងទៀត ដោយ​ធ្វើការ​លើកស្ទួយ​យុទ្ធនាការ  “​ឆ្ពោះទៅមុខ​រួមគ្នា​”  ដែល​យើង​ជឿជាក់ថា និង​ជួយ​ពលរ​ដ្ឌ​ពលរដ្ឋ​កម្ពុជា និង​ប្រទេសជាតិ​ទាំងមូល​»​។ 
 
​បទ​ចម្រៀង​របស់​យុទ្ធនាការ​នេះ ដែលមាន​ចំណងជើង​ថា «​ឆ្ពោះទៅមុខ​រួមគ្នា​» ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Smart តែង​និពន្ធ និង​ភ្លេង​ដោយ DJ Chee  សហការ​ជាមួយ​សិល្បករ Pleng​។ អតិថិជន Smart ក៏​នឹង​អាចដាក់​បទ​ចម្រៀង​នេះ​ក្នុង Smart Tunes របស់​ពួកគេ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
​កម្មវិធី «​ពានរង្វាន់​ពលរដ្ឋ​ល្អ​» ក៏​នឹង​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​តែងតែ​ឧស្សា​ហ៏​ព្យាយាម និង​តែងតែ​យក​អសារ​អ្នកដទៃ ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ ក្នុង​គោលបំណង​បង្ហាញ​ពី​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង​និង​អ្នក​ដទៃទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​
 
​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ចូលរួម ដើម្បី​ប្រយោជន៍​របស់​ជនរួមជាតិ និង​ប្រទេស​របស់​ពួកគេ យើង​រំពឹងថា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​គាំទ្រ​យុទ្ធនាការ​នេះ​និង​ចង់​ចូលរួម​ទាំងអស់គ្នា​»​។​
 
​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​»  របស់​ក្រុមហ៊ុន   Smart Axiata នឹង​ចាប់ផ្ដើម​នៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ជាមួយ និង​ការចេញផ្សាយ​វីដេអូ និង​បទ​ចម្រៀង «​ឆ្ពោះទៅមុខ​រួមគ្នា​»​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com