ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! រមាស់​ដៃ​ខ្លាំង​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​អាចជួយ​បាន​
10, Dec 2020 , 8:59 pm        
រូបភាព
​អាកា​រៈរ​មាស់​ដៃ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​បំបាត់​អាកា​រៈ​នេះ ៖

 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម រួច​លាប​ផ្ដិត​លើ​ដៃ​ដែល​រមាស់​។ រងចាំ​សម្រាប់​រយៈពេល​ប្រហែល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូតដល់​លែងមាន​អារម្មណ៍​រមាស់​ទៀត​។​
 
២. ម្សៅ Baking Soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking Soda កន្លះ​ពែង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ ធុង​តូច​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ដៃ​ក្នុង​ទឹក​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​លើ​ដៃ​ដោយ​ជ្រើសរើស​ប្រភេទ​ដែល​គ្មាន​ក្លិនក្រអូប ឬ​សារ​ធាតុគីមី​កម្រិត​ខ្លាំង​។​
 
៣. ប្រទាល​កន្ទុយក្រពើ​ស្រស់​
 
​នៅ​រាល់ពេល​រមាស់ ចូរ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ដៃ​ភ្លាម​និង​រងចាំ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
៤. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​ផ្នែក​ណាមួយ​នៃ​ដៃ​ដែលមាន​អារម្មណ៍​រមាស់​។ រងចាំ​សម្រាប់​រយៈពេល ១៥ នាទី ឬ​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក ប្រសិនបើ​អ្នកមាន​ស្បែក​ស្ដើង ឬ​ឆាប់​ប្រតិកម្ម​។​
 
៥. ទឹក​ត្រជាក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ត្រាំ​ដៃ​ក្នុង​ទឹក​ត្រជាក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ វិធី​នេះ​អាចជួយ​បំបាត់​អាកា​រៈរ​មា​ស់បាន​យ៉ាង​ឆាប់រហ័ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com