ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ភេសជ្ជៈ​អ្វីខ្លះ​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​?
24, Nov 2020 , 8:59 pm        
រូបភាព
​អាហារ​និង​ភេសជ្ជៈ​មួយចំនួន គឺ​ល្អ​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ដើម្បី​ជា​ប្រយោជន៍​ដល់​ទាំង​សុខភាព​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ​។ ថា​តើ​ភេសជ្ជៈ​អ្វីខ្លះ​ដែល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន ៖

 
១. ទឹក​
 
​ទឹក​ជួយ​រាងកាយ​ក្នុង​ការផលិត​ទឹកដោះ​និង​ក្នុង​ដំណើរការ​នៃ​បញ្ចេញ​ទឹកដោះ​។ វា​ក៏​ជួយ​ក្នុងការ​រក្សា​សុខភាព​កោសិកា​ឈាម​ផងដែរ​។ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
២. ទឹកដូង​
 
​ភេសជ្ជៈ​ធម្មជាតិ​នេះ​ជួយ​ទប់ស្កាត់​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ វា​ក៏​ជួយ​បំពេញបន្ថែម​នូវ​ជាតិ​អំបិល​ខ​និក​ធម្មជាតិ​របស់​រាងកាយ​ផងដែរ​។ ការ​ទទួលទាន​ទឹកដូង​ក៏​ជួយ​រាងកាយ​ក្នុង​ការផលិត​ទឹកដោះ​ថែមទៀត​។​
 
៣. ទឹក​ផ្លែឈើ​ស្រស់​
 
​ទឹក​ផ្លែឈើ​ស្រស់​ពី​ក្រូច ឪឡឹក និង​ផ្លែ​ម្នាស់​ជាដើម​មាន​ផ្ទៃ​ជាតិ​ស​សៃ​និង​វីតាមីន C ដែល​ជួយ​ឱ្យ​ការ​សម្រាល​កាន់តែ​ស្រួល​។ សារធាតុចិញ្ចឹម​ទាំងនោះ​ក៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​គភ៌​ផងដែរ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ទឹក​ផ្លែឈើ​ស្រស់​និង​សុទ្ធ​ធម្មជាតិ​។ ទោះជា​យ៉ាងណា​ក្នុងកំឡុងពេល ៣ ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិនគួរ​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់​ស្រស់​ឡើយ​ដើម្បី​ចៀសវាង​ការ​រលូត​។ នេះ​ក៏​ព្រោះតែ​ផ្លែ​ម្នាស់​មាន​ផ្ទុក​សារធាតុ bromelain នាំឱ្យ​ស្បូន​ទន់​និង​បង្ក​ការ​កន្ត្រាក់​។​
 
៤. ទឹក​បន្លែស្រស់​
 
​សម្រាប់​អ្នក​ម្ដាយ​ដែល​មិន​ចូលចិត្ត​ទទួលទាន​បន្លែ ប៉ុន្តែ​នៅតែ​ចង់បាន​អត្ថប្រយោជន៍​ពី​បន្លែ​នោះ ចូរ​សាកល្បង​កិន​បន្លែ​ឱ្យក្លាយ​ជា​ទឹក​ស្រស់ៗ​ដើម្បី​ទទួលទាន​ជំនួស​វិញ​។​
 
៥. ទឹកដោះគោ​ស្រស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន វីតាមីន b12 និង​កាល់ស្យូម​ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
៦. ទឹកក្រូច​ឆ្មារ​
 
​រសជាតិ​ជូរ​នៃ​ក្រូចឆ្មារ​អាចជួយ​បំបាត់​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​បាន​យ៉ាង​ប្រសើរ​។ គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​បន្តិច​ជាមួយ​តែ​ខ្ញី​រួច​ទទួលទាន​ជាការ​ស្រេច​។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ធម្មតា​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com