ពីនេះ ពីនោះ
សុខភាព
គ្រុនពោះវៀន​មាន​រោគសញ្ញា​អ្វីខ្លះ​?
25, Nov 2020 , 8:59 pm        
រូបភាព
​រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​អាច​លេច​ចេញពី​ស្រាល​ទៅ​ធ្ងន់​, អាស្រ័យទៅលើ​កត្តា​មួយចំនួន​ដូចជា អាយុ​, សុខភាព​ប្រចាំកាយ និង​ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង និង​ទីតាំង​ដែល​ការឆ្លង​អាច​កើតមាន​។​

 
​ជំងឺ​គ្រុនពោះវៀន​អាច​កើតមាន​ភ្លាមៗ ឬ​សំងំស្ងៀម​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​។ រោគសញ្ញា​ភ្លាមៗ​នៃ​ជំងឺ​នេះ​រួមមាន​៖
 
  • ​គ្រុនក្តៅ​ដែល​អាច​ទៅដល់​៤០​អង្សា​សេ​
  • ​មាន​អារម្មណ៍​ឈឺ​សាច់ដុំ​, អស់កម្លាំង ឬ​ខ្សោយ​
  • ​ទល់លាមក​
  • ​រាគ​
  • ​ឈឺក្បាល​
  • ​ឈឺពោះ និង​មិន​ចង់​ញ៉ាំ​អាហារ​
  • ​ឈឺ​ក​
     
​នៅពេលដែល​ជំងឺ​គ្រុនពោះវៀន​មិនត្រូវ​បាន​គេ​ព្យាបាល​, រោគសញ្ញា​អាច​វិ​វត្ត​កាន់តែ​អាក្រក់​ទៅៗ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​។ ក្រៅពី​គ្រុនក្តៅ​, មនុស្ស​មួយចំនួន​អាច​ស្រក​ទម្ងន់​, ហើមពោះ ឬ​ឡើងក​ន្តួ​ល​ក្រហម​នៅ​នឹង​ក្រោម​ទ្រូង ឬ​ផ្នែក​ខាងលើ​នៃ​ពោះ​។ ជាធម្មតា ក​ន្តួ​ល​ក្រហម​នេះ​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ពី​២ ទៅ​៥​ថ្ងៃ​។​
 
 ក្នុងករណី​ភាគច្រើន​, រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​ចាប់ផ្តើម​បាត់ទៅ​វិញ​ក្នុង​សប្តាហ៍​ទៅ​៣ និង​ទី​៤ នៅពេលដែល​ជំងឺ​នេះ​មិន​បណ្តាលអោយ​ទៅជា​បញ្ហា​សុខភាព​ដទៃទៀត​។ ក្រោយពី​ជំងឺ​នេះ​បាត់​ទៅវិញ​នោះ​, វា​ក៏​អាច​ត្រឡប់មកវិញ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com