ជាតិ
ក្រសួង​សម្រេច​ព្យួរ​អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន​អ៊ីនធឺណិត Chuan Wei
25, Nov 2020 , 9:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ រូបពីក្រសួងប្រៃសណីយ៍
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ រូបពីក្រសួងប្រៃសណីយ៍
ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សម្រេច​លុប​អាជ្ញា​បណ្ណ​ចំនួន​៣ របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​ឈ្មោះ Chuan Wei(Cambodia)  Co.,Ltd ដោយសារ​ជាប់បំណុល​រដ្ឋ​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​បានបញ្ជាក់ អាជ្ញា​បណ្ណ​ទាំង​៣ មាន​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីនធឺណិត​, អាជ្ញា​បណ្ណ​សេវា​ទូរ​សព្ទ​ចល័ត​៤G និង​អាជ្ញា​បណ្ណ​សេវា​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​។ ដោយឡែក អាជ្ញា​បណ្ណ​សេវា​អ៊ី​ន​ធឺ​ណេ​ត​(ISP) ក្រសួង​នឹង​រក្សាទុក​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ បន្តធ្វើ​អាជីវកម្ម​ដដែល ប្រសិនបើ​ក្រុមហ៊ុន​សងបំណុល​ដែល​ជំពាក់​រដ្ឋ​។ 
 
​កន្លងមក​ក្រសួង​ប្រៃសណីយ៍​បាន​លុប​និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិ​បប​ត្តិ​ករ​ទូរគមនាគមន៍​១៧​ក្រុមហ៊ុន​ហើយ ដោយសារ​គេចវេះ​មិន​អនុវត្ត​តាមច្បាប់​, មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ,​មិន​ប្រតិបត្តិការ ,​មិន​ផ្ដល់​ឯកសារ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស និង​មិន​បង់​ចំណូល​ជូន​រដ្ឋ​ជាដើម​។ ជាមួយគ្នា​ដែរ ក្រសួង​បាន​បញ្ជាក់ថា ក្រុមការងារ​ជំនាញ​នឹង​ចុះ​ចាត់វិធានការ​លុប​និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយណា ដែលមាន​បំណង​ចង់​គេចវេះ​និង​មិន​អនុវត្ត​តាមច្បាប់​បន្តទៀត​៕ 
 

Tag:
 អ៊ីនធឺណិត​
© រក្សាសិទ្ធិដោយ thmeythmey.com