វីរបុរសបាល់ទាត់អាហ្សង់ទីន Maradona ស្លាប់ក្នុងវ័យ៦០ឆ្នាំ ដោយសារគាំងបេះដូង
កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសបាល់ទាត់អាហ្សង់ទីន Maradona ស្លាប់ក្នុងវ័យ៦០ឆ្នាំ ដោយសារគាំងបេះដូង
25, Nov 2020 , 11:42 pm        
រូបភាព
កាលពីថ្ងៃទី៤ ខែវិច្ឆិកា វីរបុរសអាហ្សង់ទីន Diego Maradona បានទទួលការវះកាត់ឈាមក្នុងខួរក្បាលដោយជោគជ័យម្តងរួចមកហើយ ប៉ុន្តែបន្ទាប់មានការចុះផ្សាយថា Maradona ត្រូវទទួលការព្យាបាលម្តងទៀត ដោយសារស្រវឹងស្រា។ នេះបើតាមការចុះផ្សាយរបស់ BBC។



Maradona ធ្លាប់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ipensa ក្នុងរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីននៅថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីមានសភាពស្លេកស្លាំង និងខ្វះជាតិទឹក។ ក្រោយមក វីរបុរសដែលជួយអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ១៩៨៦ នេះ តម្រូវឲ្យចូលបន្ទប់វះកាត់ជាបន្ទាន់ និងទទួលបានជោគជ័យ។


 
ជាអកុសល្យ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ មានសារព័ត៌មានល្បីៗជុំវិញពិភពលោកផ្សាយថាលោកបានលាចាកលោកហើយដោយសារគាំងបេះដូង នៅអាយុ៦០ឆ្នាំ។
 
អតីតខ្សែប្រយុទ្ធក្រុម Napoli រូបនេះ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ កាលពីខែមករាឆ្នាំ ២០១៩ ដោយសារមានបញ្ហាឈាមហូរក្នុងពោះខុសប្រក្រតី។ នៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី នៅពេលអបអរជ័យជម្នះអាហ្សង់ទីន ដែលយកឈ្នះនីហ្សេរីយ៉ា ២ទល់១ Maradona ក៏ធ្លាក់ខ្លួនឈឺម្តងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com