អត្ថបទពាណិជ្ជកម្ម
ឡូយ​ណាស់​! ក្រុមហ៊ុន OPPO បានរៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់​ពី​ស្ថាប័ន​សារព័ត៌មាន​បច្ចេកវិទ្យា​ល្បីឈ្មោះ​ក្នុងប្រទេស​កម្ពុជា នាពេល​ថ្មីៗ​នេះ​!
26, Nov 2020 , 11:06 am        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ OPPO បានរៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់ ដែលមាន​ឈ្មោះថា «​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ ដែលមាន​សាខា​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា​ប្រចាំឆ្នាំ ២០២០» កាលពី​រសៀល​ថ្ងៃទី ២៥ ខែ វិច្ឆិកា នេះ​។ កម្មវិធី​ពិសេស​នេះ ធ្វើឡើង​នៅឯ​មជ្ឈមណ្ឌល​សេវាកម្ម OPPO (OPPO Service Center) ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​វិថី​ព្រះមុន្នីវង្ស (​ទល់មុខ​វត្ត​កោះ​)​។ នៅ​កម្មវិធី​នោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ពិធីករ​លោក ជា វណ្ណា​រិ​ទ្ធ និង​តំណាង​ក្រុមហ៊ុន Cambo Report ព្រមទាំង​បងប្អូន​មិត្តៗ​សារព័ត៌មាន​ជាច្រើន​ស្ថាប័ន និង​អ្នកតំណាង​ក្រុមហ៊ុន​ផងដែរ​។
 
​បន្ថែម​ពីនេះ នៅក្នុង​កម្មវិធី​ក៏មាន​ការចែក​ពានរង្វាន់​សម្រាប់​ប្រ៊េ​ន​ស្មា​ត​ហ្វូ​ន មាន​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ច្រើនជាងគេ​ពី​សំណាក់ Cambo Report ដែលជា​ស្ថាប័ន​សារព័ត៌មាន​បច្ចេកវិទ្យា​ដ៏​សម្បូរបែប និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ សូមបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​សេវាកម្ម OPPO មាន​ទីតាំង​សរុប​ចំនួន ១១ ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​មាន ៤ ទីតាំង​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង ៧ ទីតាំង​ផ្សេងៗ​ទៀត​ស្ថិតនៅតាម​បណ្ដា​ខេត្ត​ដូចជា ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ និង​ខេត្តបន្ទាយមានជ័យ​។​


 
​នៅក្នុង​កម្មវិធី​នោះ​ផងដែរ លោក Victor ដែលជា​ប្រធាន OPPO Service Center ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ OPPO នឹង​បន្ត​ពង្រីក​ទីតាំង​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ធ្វើអោយ​សេវាកម្ម​កាន់តែ​ទូលំទូលាយ និង កាន់តែ​ប្រសើរ​។ លើសពីនេះទៅទៀត យើង​ក៏មាន​សេវាកម្ម​ជួសជុល​រហ័ស​មួយ​ម៉ោង ជាមួយនឹង​បរិយាកាស​ល្អ ហើយ​យើង​នឹង​ឈានទៅ​កាន់ “​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ល្អ​បំផុត​” នៅខាងមុខ​នេះ​»​។​
 
​អ្វីដែល​កាន់តែ​ពិសេស​នោះ នៅ​ចុង​កម្មវិធី OPPO Service Center ក៏បាន​ប្រកាស​នូវ​កម្ម​វិធី OPPO Service Day ផងដែរ ដោយនៅ​រៀងរាល់​ថ្ងៃទី ១០ និង ១១ ក្រុមហ៊ុន​នឹងមាន​ការបញ្ចុះ​តម្លៃ ២0% លើ​គ្រឿងបន្លាស់ និង​គ្រឿង Accessory ទូរ​សព្ទ​។ គួរបញ្ជាក់​បន្ថែម​ផងដែរ​ថា មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ OPPO មាន​សមត្ថភាព​ជួសជុល​បាន​រហ័ស មាន​សាខា​ច្រើន និង​អម​ជាមួយ​ការ​ប្រូ​ម៉ូ​សិន​ទៀតផង ដោយ​យើង​អាច​និយាយបានថា OPPO Service Center គឺជា​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​ទូរ​សព្ទ ដែលមាន​សេវាកម្ម​ល្អ​ជាងគេ​៕




 
​ខាងក្រោម​នេះ​ជា​អាសយដ្ឋាន​របស់​មជ្ឈមណ្ឌល​សេវាកម្ម OPPO ទាំង ១១ ទីតាំងនៅ​ទូទាំងប្រទេស ៖
•​ ​រាជធានី​ភ្នំពេញ​៖ ផ្ទះ​355 ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​អូរ​ឬ​ស្សី​4 ខណ្ឌ​7​មករា (​ទល់មុខ​វត្ត​កោះ​) 
•​ ​រាជធានី​ភ្នំពេញ​៖ ក្នុង​បរិវេណ​នៃ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​1 ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ 
•​ ​រាជធានី​ភ្នំពេញ​៖ ផ្សារ​ទំនើប Exchange Square ជាន់​ផ្ទាល់​ដី តូប​លេខ​S1-15 អគារ​លេខ​19-20 ផ្លូវ​លេខ​106 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​
•​ ​រាជធានី​ភ្នំពេញ​៖ ផ្សារ​ទំនើប AEON1 ជាន់​ទី​1 អគារ​132 ផ្លូវ​សម្តេច​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន 
•​ ​ខេត្តសៀមរាប​៖ ផ្លូវជាតិ​លេខ​6A ភូមិ​បន្ទាយ​ចាស់ ឃុំ​ស្លក្រាម ខេត្តសៀមរាប (​ហួស​ផ្សារ​សាមគ្គី 500 ម៉ែត្រ​)
•​ ​ខេត្តកណ្តាល​៖ បុរី​ពិភពថ្មី ផ្ទះ​លេខ​P15 ផ្លូវ NW21 ភូមិ​ព្រីក​សំរោង​3 សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​
•​ ​ខេត្តកំពង់ចាម​៖ ផ្លូវជាតិ​លេខ​7A ភូមិ​ទី​3 សង្កាត់​វាលវែង ក្រុង​កំពង់ចាម (​ក្បែរ​ហាង​ម៉ូតូ​ហុងដា​)
•​ ​ខេត្ត​ព្រះសីហនុ​៖ ផ្ទះ​លេខ​C44 ភូមិ​2 សង្កាត់​លេខ​2 ក្រុងព្រះសីហនុ (​ខាងក្រោយ​មហោស្រព​) 
•​ ​ខេត្តបាត់ដំបង​៖ ផ្លូវ​លេខ​182 ផ្លូវជាតិ​លេខ​3 ភូមិ​20​ឧសភា សង្កាត់​ស្វាយ​ប៉ា ក្រុង​បាត់ដំបង​
•​ ​ខេត្តក្រចេះ​៖ ផ្លូវ​ព្រះសីហនុ ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​
•​ ​ខេត្តបន្ទាយមានជ័យ​៖ ភូមិ​3 សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​
 







(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com