ជាតិ
កញ្ញា មាស សុខ​សោភា​៖ ស្រលាញ់​ឬ​មិន​ស្រលាញ់ មួយ​ឆាកជីវិត​យើង​គួរ​ដើរ​ព្រៃ​ឱ្យបាន​ម្តង​
26, Nov 2020 , 11:21 am        
រូបភាព
​ព្រះវិហារ​៖ ការឡើង​ភ្នំ ឬ ការដើរ​ព្រៃ ដើម្បី​ស្តាប់​និង​គយគន់​សម្រស់​ព្រៃព្រឹក្សា​ដែលជា​សម្បត្តិ​ធម្មជាតិ គឺជា​ចំណូលចិត្ត​មួយ​យ៉ាង​ធំ​នៃ​ឆាកជីវិត​របស់​តារាចម្រៀង មាស សុខ​សោភា​។  សម្រាប់​តារាចម្រៀង​ដ៏​ល្បី រូបនេះ ការឡើង​ភ្នំ និង​ដើរលេង​កម្សាន្ត​ក្នុងព្រៃ​នៅតាម​តំបន់​នានា ក្រៅពី​មាន​សេចក្តីសុខ​ផ្លូវចិត្ត​ហើយ​នោះ ក៏​ធ្វើឱ្យ​កញ្ញា សោភា មានគំនិត​ថ្មីៗ​ក្នុងការ​អភិវឌ្ឍ​អាជីព​របស់ខ្លួន​បាន​កាន់តែ​ល្អប្រសើរ ផងដែរ​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដេអូ សម្ភាស​កញ្ញា មាស សុខ​សោភា ជាមួយ​សារព័ត៌មាន​ថ្មីៗ​ខាងក្រោម​ដូចតទៅ​៖
 
 
​ការរស់នៅ​ក្នុងព្រៃ​ដែល​គ្មាន​លុយ គ្មាន​អ៊ី​ន​ធឺ​ណែ​ត​(Internet) គ្មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់ ជាដើម​នោះ សម្រាប់​តារាចម្រៀង​រូបនេះ គឺ​ពិតជា​អាច​រស់នៅ​ជាមួយ​ធនធានធម្មជាតិ​ដ៏​ស្រស់ស្អាត​ទាំងនេះ​ដែល​ពោរពេញ​ទៅដោយ​សេចក្តីសុខ​ជាមួយនឹង​ភាពស្រស់​បំព្រង​នៃ​សម្រស់​ធម្មជាតិ​។ តារាចម្រៀង​អាជីព​រូបនេះ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ « នៅពេល​ដើរ​[​ក្នុងព្រៃ​] យើង​មាន​អារម្មណ៍​ដាក់​ក្នុង​ជីវិត​ថា ប្រសិនបើ​ជីវិត​ខ្ញុំ​នៅរស់​ជាមួយ​ធម្មជាតិ​អ៊ីចឹង​! [​តើ​]​ខ្ញុំ​អាច​រស់នៅ​បានទេ​? សម្រាប់​ខ្ញុំ​គឺ​ពិតជា​អាច​រស់​នៅបាន​។ ហើយ​ខ្ញុំ​មាន​សេចក្តីសុខ​ម្យ៉ាងទៀត គឺ​គ្មានអ្វី​រំខាន​ខ្ញុំ ដោយ​ខ្ញុំ​ឮ​តែ​សំឡេង​ធម្មជាតិ ដែល​ស្រស់ស្រាយ និង​បរិសុទ្ធ​សម្រាប់​ខ្ញុំ​»​។​
 
​ជាមួយនឹង​គ្នា​នេះ កញ្ញា មាស សុខ​សោភា ក៏បាន​ចែករំលែក​បទ​នូវ​ពិសោធន៍​របស់ខ្លួន​ក្នុង​ការដើរ​ព្រៃ​ដល់​អ្នកគាំទ្រ​និង​សិល្បៈករ​នានា គួរតែ​ផ្តល់​ពេលវេលា​និង​ចំណង់​ចំណូលចិត្ត​ឱ្យ​ខ្លួនឯង ដែល​លោក​-​អ្នក​មិន​ធ្លាប់ធ្វើ ឬក៏​មានគំនិត​ចង់​ធ្វើ​នោះ គឺ​ត្រូវតែ​ធ្វើ​ដើម្បី​បំពេញ​នូវ​សេចក្តីសុខ​ពិតប្រាកដ​របស់ខ្លួន​ឯង​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កញ្ញា មាស សុខ​សោភា បាន​អំពាវនាវ​ដូច្នេះ​៖ «​សូមឱ្យ​បងប្អូន​យើង​សាក​ដើរលេង​កម្សាន្ត​ក្នុងព្រៃ​ពិតប្រាកដ​...​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​សាកល្បង​ដើរ​ក្នុងព្រៃ​ឱ្យបាន​ម្តង​ក្នុង​មួយជីវិត កុំឱ្យ​រំលង ទោះ​ថា​ស្រលាញ់ ឬ​មិន​ស្រលាញ់​ក៏ដោយ ព្រោះ​វា​ជា​ពេលវេលា​ក៏​កម្រ​ណាស់ សម្រាប់​ជីវិត​»៕

Tag:
 ព្រៃ​ឡង់​
  មាស សុខ​សោភា​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com