អត្ថបទពាណិជ្ជកម្ម
«បុរី ប៊ុន លី» ប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន ៥ល្វែង នៅចុងឆ្នាំនេះ....
× ភ្នំពេញ៖ គម្រោងលំនៅស្ថាន ទំនើបមួយកន្លែង ស្ថិតនៅតំបន់ចំការដូង បានប្រកាសបើកលក់ផ្ទះតម្លៃទាបចំនួន ៥ ល្វែងជាការដូរឆ្នាំថ្មី នៅថ្ងៃទី ១១-១២ ខែ ធ្នូ ខាងមុខនេះ ។
អ្នកជំនាញលើវិស័យអចលនទ្រព្យជាច្រើនរូបធ្លាប់បានឱ្យដឹងថា៖ «តំបន់ចំការដូង ជាតំបន់សក្កដានុពលមួយលើសំណង់លំនៅស្ថាន ដោយសារតែតំបន់នេះជាតំបន់អ៊ូអរ សំបូរទៅដោយអាជីវកម្ម រោងចក្រ សហគ្រាស តូចធំជាច្រើន ដែលជាហេតុធ្វើឲ្យតម្រូវការគេហដ្ឋានកើនឡើងគួរឲ្យកត់សម្គាល់ និងបានអូសទាញអ្នកវិនិយោគលើវិស័យនេះ ឲ្យបន្តាក់ទុនវិនិយោគជាបន្តបន្ទាប់ រហូតតំបន់នេះក្លាយជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់នៃរាជធានីភ្នំពេញ »។
ជាមួយគ្នានេះ«បុរី ប៊ុន លី» ដែលមានទីតាំងនៅ តំបន់ចំការដូង នៅលើផ្លូវបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើចុះពីផ្លូវ២១៧ (ផ្លូវចំការដូង) តែ ៥០០ម៉ែត្រ ក៏បានប្រកាសបើកលក់ជូនអតិថិជន ដោយផ្តល់ជូនប្រូម៉ូសិនពិសេសដោយបញ្ចុះតម្លៃ ៨% និងបូកបន្ថែម ៥០០០ដុល្លារ ភ្លាមៗ សម្រាប់ការកក់ផ្ទះប្រភេទ ថោនហោសន៍-ប៊ី (Town-House B) សម្រាប់ ៥ល្វែង និងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី ១១និង ១២ ខែ ធ្នូ ខាងមុខនេះ ។
អតិជនដែលមានបំណង់ចង់ទិញគេហដ្ឋាន នៅតំបន់នេះ កុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះ…!!!
គួរបញ្ចាក់ថា គម្រោង ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន លី នេះនឹងក្លាយជា ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន លី ស្ថិតនៅទីតាំងភូមិសាស្ត្រអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់ ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ ៣ហិកតា។
សូមជម្រាបផងដែរថា គម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២ នេះ មានត្រឹមតែ ៥០ខ្នងតែប៉ុណ្ណោះ។ ដូច្នេះហើយប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ អាចអញ្ជើញមកទស្សនានូវគម្រោងលំនៅឋាន ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាលទី២នេះ ដែលមានផ្ទះគំរូពិតៗធ្វើឲ្យលោកអ្នកងាយស្រួលក្នុងការពិនិត្យមើលពីស្ថានភាពជាក់ស្តែង នឹងទទួលបាននូវបទពិសោធន៍ថ្មីៗអំពីការជ្រើសរើសផ្ទះផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម៖ 010 22 77 89/077 22 77 89 / 068 22 77 89
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com