កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់កម្ពុជា បង្ហាញការសោកស្តាយ និងរំលែកទុក្ខចំពោះមរណភាពលោក Maradona លោក Maradona លើកពាន World Cup ឆ្នាំ១៩៨៦
× ក្លិបបាល់ទាត់មួយចំនួននៅកម្ពុជាបានផ្ញើសារបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់វីរបុរសបាល់ទាត់របស់អាហ្សង់ទីន Diego Maradona។ វីរបុរសជួយឲ្យអាហ្សង់ទីនលើកពាន World Cup នៅឆ្នាំ១៩៨៦ រូបនេះ បានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មិនមែនមានតែក្លិបបាល់ទាត់ធំៗនៅតំបន់អឺរ៉ុប អាហ្វ្រិក និងអាស៊ីនោះទេ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Diego Maradona ក្លិបបាល់ទាត់នៅកម្ពុជា ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់វីរបុរសបាល់ទាត់របស់អាហ្សង់ទីនរូបនេះផងដែរ។
គិតត្រឹមម៉ោ២:៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០ នេះមានក្លិបចំនួន៦ហើយបានផ្ញើសារចូលរួមរំលែកទុក្ខ។ ក្លិបទាំងរួមមានបឹងកេត វិសាខា ភ្នំពេញក្រោន ណាហ្គាវើល អង្គរថាយហ្គឺរ និងក្លិបបាល់ទាត់អាស៊ីអឺរ៉ុប។ ទន្ទឹមនឹងបង្ហាញអារម្មណ៍សោកស្តាយ ក្លិបទាំងនេះ បានឧទ្ទិសកុសលឲ្យដួងវិញ្ញាណក្ខន្ធរបស់អតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះសោយសុខក្នុងគតិភព។
ក្លិបបាល់ទាត់បឹងកេត, ភ្នំពេញក្រោន និងអាស៊ីអឺរ៉ុបបានសរសេរសាររំលែកទុក្ខលើហ្វេសប៊ុកដូចគ្នាថា៖«សូមចូលរួមរំលែកទុក្ខប្រកបដោយក្តីក្រៀមក្រំបំផុតដល់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona សូមវិញ្ញាណក្ខន្ធរបស់លោកបានបដិសន្ធិក្នុងសុខគតិភព»។
ចំណែកក្លិបបាល់ទាត់វិសាខាបានផ្ញើសាររំលែកទុក្ខថា៖«គ្រួសារក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងវ័យ៦០ឆ្នាំដោយសារជំងឺបេះដូង សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ»។
ដោយឡែក ក្លិបបាល់ទាត់ណាហ្គាវើលបានសរសេរសាររំលែកទុក្ខដូច្នេះថា៖«លាហើយវីរបុរសបាល់ទាត់ Maradona សូមវិញ្ញាណក្ខន្ធលោកបានសេចក្តីសុខ»។ រីឯក្លិបបាល់ទាត់អង្គរថាយហ្គឺរបានសរសេរយ៉ាងខ្លីថា៖«សូមចូលរួមរំលែកទុក្ខនៃមរណភាពវីរបុរសបាល់ទាត់អាហ្សង់ទីន
Tag:
បាល់ទាត់
Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com