អត្ថបទពាណិជ្ជកម្ម
សមាជិកចំណូលថ្មីកូនកាត់ V20 ម៉ូឌែលស្មាតហ្វូន vivo V20 SE នឹងមានវត្តមាននៅទីផ្សារស្រុកយើងឆាប់ៗនេះ!
× ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo គឺជាម៉ាកទូរសព្ទដែលមានឈ្មោះបោះសម្លេង នឹងមានសន្ទះខ្លាំងនៅតំបន់នៃទ្វីបអាស៊ី សម្រាប់ស្មាតហ្វូននីមួយៗត្រូវបានធ្វើការឌីហ្សាញឡើងឲ្យទាន់នឹងសម័យកាលយុវវ័យ និងវិស័យទិចណូឡូជី ។
ក្នុងរយៈពេលពីរឆ្នាំជាងមកនេះក្រុមហ៊ុនស្មាតហ្វូន vivo បានទទួលលទ្ធផលយ៉ាងល្អគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក ដូចដែលយើងបានដឹងហើយថាកន្លងមក vivo ធ្លាប់បានចេញទូរសព្ទជាច្រើនម៉ូឌែល ដែលមានរូបរាងទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ ទទួលបានការគាំទ្រ និងមានអ្នកចូលចិត្តយ៉ាងច្រើន។ ក្នុងនោះផងដែល vivoV20 ក៏ទទួលបានការគាំទ្រខ្លាំង និងមានការផ្សព្វផ្សាយទៅដល់ប៉ែកអឺរ៉ុបផងដែរ។
មកដល់ឥឡូវនេះ យើងចាប់អារម្មណ៍ឃើញថា ទូរសព្ទដៃ vivo ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺ ទូរសព្ទ vivo V20 មិនថាពណ៌ មុខងារពិសេសៗ រឺក៏តម្លៃ អាចនិយាយបានថាគឺសាកសមជាមួយនឹងតម្រូវការអ្នកទាំងអស់គ្នា។
យោងតាមព័ត៌មានដែល vivo បានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះបានឲ្យដឹងថា សមាជិកចំណូលថ្មីកូនកាត់ V20 ម៉ូឌែលស្មាតហ្វូន vivo V20 SE នឹងប្រកាសដាក់លក់ជាផ្លូវការនៅប្រទេសកម្ពុជានៅដើមខែ ធ្នូ ឆ្នាំ 2020 នេះហើយ។ ប៉ុន្តែយោងតាមរយៈព័ត៌មានដែល vivo បានបង្ហើបឲ្យដឹងនោះ យើងគ្រាន់តែដឹងថា vivo V20 SE រចនាបទមានរាងកោង 3D ផ្តល់មកជាមួយនឹងជម្រើស 2ពណ៌ គឺ Oxygen Blue & Gravity Black ស្តើងស្រាល បំពាក់នូវកាមេរ៉ាក្រោយ 3គ្រាប់ ដំណើរការដោយច្ចេកវិទ្យាសាកថ្មលឿន 33W Flash Charge។
សម្រាប់ព័ត៌មានលំអិតផ្សេងៗ vivo នឹងដាក់ប្រកាសជាផ្នូវការនៅពេលក្រោយក្នុងផេកផ្លូវការ vivoKH៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com