COVID-19
ជាតិ
COVID-19៖ ទីតាំងតេស្តវត្ថុសំណាកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ៦ករណីដែលឆ្លងមិនដឹងប្រភព
× ក្រសួងសុខាភិបាល តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន នាថ្ងៃនេះ បានបង្ហាញពីទីតាំងតេស្តវត្ថុសំណាកបុគ្គលទាំងអស់ដែលបានប៉ះពាល់ ឬប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំង៦ករណី ដែលឆ្លងមិនដឹងប្រភព។ ស្ត្រីដែលជាភរិយាអគ្គនាយកពន្ធនាគារ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយលទ្ធផលតេស្តបន្តបន្ទាប់ មានអ្នកឆ្លង៥នាក់ទៀត ក្នុងនោះមានអគ្គនាយកពន្ធនាគារដែលស្វាមី និងអ្នករស់នៅជាមួយគ្នា៤នាក់បន្ថែម។
ក្រសួងសុខាភិបាល បានបញ្ជាក់ពីទីតាំងមួយចំនួនដែលអ្នកជំងឺទាំងនោះ បានទៅដល់នារយៈពេលចុងក្រោយនេះ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងទីតាំងផ្សេងៗទៀត។
ដើម្បីកាត់ផ្តាច់ការចម្លងតគ្នាចូលសហគមន៍ ក្រសួងបានកំណត់ទីតាំងតេស្តសំណាកសម្រាប់អ្នកដែលពាក់ព័ន្ធ ដោយក្នុងនោះ រួមមាន បរិវេណក្រសួងមហាផ្ទៃ បរិវេណផ្សារទំនើបអ៊ីអន១ និងពន្ធនាគារព្រៃសរ សម្រាប់រាជធានីភ្នំពេញ បរិវេណសាលាគរុកោសល្យ ខេត្តសៀមរាប និងទីតាំងផ្សេងទៀត ដែលរៀបចំដោយបណ្តាមន្ទីរសុខាភិបាលខេត្ត។
ក្រសួងបានបន្តអំពាវនាវឲ្យពលរដ្ឋគោរពឲ្យបានម៉ត់ចត់តាមវិធានសុខាភិបាល ដោយពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាព ដោយរស់នៅធម្មតា តែតាមគម្លងថ្មីក្នុងបរិបទកូវីដ-១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com