COVID-19
អន្តរជាតិ
ថៃរកឃើញអ្នកជាប់ពាក់ព័ន្ធនឹងស្រ្តីផ្ទុកកូវីដ-១៩ ដែលត្រលប់ពីមីយ៉ាន៉ម៉ាចំនួន ៣២៦នាក់
29, Nov 2020 , 10:51 am        
រូបភាព
រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៣២៦នាក់ ត្រូវបានរកឃើញថាមានពាក់ព័ន្ធជាមួយស្រ្តី ត្រលប់មកពីមីយ៉ាន់ម៉ាវិញ ដែលមិនបានដាក់ចត្តាឡីស័ក និងមានផ្ទុកកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា។


 
ថ្មីៗនេះ ថៃបានរាយការណ៍ថា ស្រ្តីម្នាក់ ដែលត្រលប់មកពីមីយ៉ាន់ម៉ាវិញ និងមិនបានចត្តាឡីស័ក មានផ្ទុកកូវីដ-១៩។ បើតាមអាជ្ញាធរថៃ ស្រ្តីនេះ បានទៅកន្លែងច្រៀងកម្សាន្ត ហាងទំនិញ រោងភាពយន្ត ជិះមធ្យោបាយដឹកជញ្ជូនសាធារណៈ និងប្រើប្រាស់សេវារថយន្តរបស់ Grab។ មិនតែប៉ុណ្ណោះ ថៃ បានបញ្ចេញព័ត៌មានទាក់ទិននឹងស្រ្តីវ័យ ២៩ឆ្នាំ ជាច្រើនផ្សេងទៀត ដើម្បីទប់ស្កាត់កូវីដ-១៩ ។ 
 
ចំណែកអ្នកពាក់ព័ន្ធវិញ ត្រូវបានអាជ្ញាធររកឃើញកើនដល់ចំនួន ៣២៦នាក់ ដោយ ១០៥នាក់ ត្រូវចាត់ទុកថា គឺជាអ្នកស្ថិតក្នុងកម្រិតគ្រោះថ្នាក់កម្រិតខ្ពស់ និង ១៤៩នាក់ ទៀតមានកម្រិតគ្រោះថ្នាក់តិច។ ជាមួយគ្នានេះ អាជ្ញាធរ បានបន្តថា មនុស្សចំនួន ៧២នាក់ បានប៉ះពាល់ជាមួយអ្នកជំងឺដោយផ្ទាល់។
ក្នុងថ្ងៃរកឃើញនោះ អភិបាលខេត្តឈៀងម៉ៃ លោក Charoenrith Sa-nguansat បានបញ្ជាឲ្យបិទផ្សារទំនើបCentral Festival Chiangmai និងកន្លែងផ្សេងទៀត បណ្តោះអាសន្នសិន ដើម្បីសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ។ យ៉ាងណាក៏ដោយ ផ្សារទំនើបនឹងបើកធម្មតាវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com