កីឡាជាតិ
ជាតិ
វិសាខាដើរដល់ផ្លូវបំបែកជាមួយកីឡាករ សាន គឹមហេង ក្រោយរួមរស់បាន៣រដូវកាល កីឡាករ សាន គឹមហេង អបអរក្រោយរកគ្រាប់បាល់ឲ្យវិសាខា
× ក្លិបបាល់ទាត់វិសាខានៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសនៅលើហ្វេសប៊ុកពីការចែកផ្លូវជាមួយកីឡាករ សាន គឹមហេង អតីតកីឡាករយុវជនរបស់សាលាបាល់ទាត់ជាតិបាទី។ ម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ មួយនេះ បានអរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ គឹមហេង និងជូនពរឲ្យរូបគេជោគជ័យលើវិថីមួយនេះ។
ក្លិបបាល់ទាត់វិសាខាបានដើរដល់ផ្លូវបំបែកជាមួយកីឡាករ សាន គឹមហេង ក្រោយរួមរស់ជាមួយគ្នាបាន៣រដូវកាល។ កីឡាកររូបនេះ បានចុះកិច្ចសន្យាលេងក្លិបជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយរូបគេត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រំសាយប្រមូលហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។
ក្នុងអំឡុងពេលរួមរស់ជាមួយវិសាខា គឹមហេង បានរួមចំណែកជួយឲ្យក្លិបនេះទទួលបានលេខ៣ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨, ជើងឯករងលីគកំពូលឆ្នាំ២០១៩ និងលេខ៥នៅឆ្នាំ២០២០។ យើងសង្កេតឃើញថា នៅរដូវកាលឆ្នាំ២០២០ កន្លងទៅកីឡាករ សាន គឹមហេង ពុំសូវបានបង្ហាញខ្លួននោះទេ៕
Tag:
បាល់ទាត់
សាន គឹមហេង
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com