ជាតិ
ពីនេះ ពីនោះ
និយមនិយាយ«អឹមអៀម» តែ«ក្រអឹមក្រអៀម» មិនសូវមានអ្នកនិយាយ
× ភាគច្រើន យើងនិយមនិយាយពាក្យ«អឹមអៀម» សំដៅលើមនុស្សដែលមិនសូវស្តីនិយាយ និយាយរហ៊ឹមៗស្ទើរមិនហើបមាត់។ ក្នុងន័យនេះគេក៏អាចហៅម្យ៉ាងទៀតថា«ក្រអឹមក្រអៀម» ប៉ុន្តែមិនសូវមានអ្នកប្រើទេ។
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ«អឹមអៀម» និង«ក្រអឹមក្រអៀម»មានថ្នាក់ពាក្យជាគុណសព្ទដូចគ្នា ប៉ុន្តែពាក្យ«អឹមអៀម»ដើរតួជាថ្នាក់ពាក្យមួយទៀត គឺកិរិយាវិសេសន៍។
ពាក្យ«អឹមអៀម»មានន័យថា ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយ ឬដែលច្រើនតែនិយាយរហ៊ឹមៗ ស្ទើរមិនហើបមាត់ (ដោយមានសេចក្ដីអៀនច្រើន)។ ឧទាហរណ៍៖ មនុស្សអឹមអៀម, សម្ដីអឹមអៀម; និយាយអឹមអៀម។ អឹមអៀម អាចសរសេរជា អិមអៀម ក៏បាន។
ចំណែកពាក្យ«ក្រអឹមក្រអៀម» មានន័យថា ស្ងៀមមិននិយាយដោយអៀន, ដោយញញើត។ ឧទាហរណ៍៖ និយាយមកចុះ កុំក្រអឹមក្រអៀមអី៕
© រក្សាសិទ្ធិដោយ thmeythmey.com