COVID-19
ជាតិ
សុខភាព
ព្រះសង្ឃ​ក្នុង​វត្ត​អធ្វា ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក ដោយសារ​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នក​សង្ស័យ​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​
03, Dec 2020 , 3:06 pm        
រូបភាព
រូបភាពផ្តល់ដោយ លោក យូ វង្ស
រូបភាពផ្តល់ដោយ លោក យូ វង្ស
​សៀមរាប​៖ ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វា និង​អ្នកពាក់ព័ន្ធ​មួយចំនួន កំពុង​ធ្វើ​ច​ត្ដា​ឡី​ស័ក​ក្នុង​វត្ត​នេះ ក្រោយពេល​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​សង្ស័យ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិ​ច្ឆ​កា​។ អ្នកភូមិ​ម្នាក់ បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​កូនស្រី​អគ្គនាយក​ពន្ធនាគារ ហើយ​រំលង​មួយថ្ងៃ គាត់​បាន​ទៅធ្វើ​ចង្កា​ន់​ប្រគេន​ព្រះសង្ឃ​ក្នុង​វត្ត​អធ្វា​។​

 
​លោក​គ្រូសូត្រស្ដាំ​វត្ត​អធ្វា ព្រះនាម ភ្លឿ​ន រ័ត្ន មាន​សង្ឃដីកា​ថា ព្រះសង្ឃ យាយជី លោកតា កូនសិស្សលោក រួម​នឹង​ចុងភៅ​ក្នុង​វត្ត​ទាំងអស់ តម្រូវឱ្យធ្វើ​ច​ត្ដា​ឡី​ស័ក ចាប់តាំងពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​មក​។ ព្រះ​តេជគុណ បន្តថា ព្រះសង្ឃ​និង​គ្រហស្ថ ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រួមមាន ព្រះសង្ឃ​២៦​អង្គ យាយជី​២​នាក់ កូនសិស្សលោក​២​នាក់ បុរស​វ័យ​ចំណាស់​ម្នាក់ (​បម្រើ​ព្រះសង្ឃ​ក្នុង​វត្ត​) និង​ចុងភៅ​២​នាក់​។ ព្រះអង្គ បញ្ជាក់ថា មកដល់​ថ្ងៃទី​៣ ខែធ្នូ​នេះ ព្រះសង្ឃ​និង​គ្រហស្ថ​ខាងលើ មាន​សុខភាព​ជាធម្មតា​។​
 
​ព្រះ​ភិក្ខុ ភ្លឿ​ន រ័ត្ន  ដែល​កំពុង​ធ្វើ​ច​ត្ដា​ឡី​ស័ក​ក្នុង​វត្ត​ដែរនោះ បន្ថែមថា លោកយាយ​ម្នាក់​អាយុ​៧០​ឆ្នាំ បាន​ជួប​កូនស្រី​អគ្គនាយក​ពន្ធនាគារ​នៅផ្ទះ​គាត់ ស្ថិតនៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា លុះ​ព្រឹក​ថ្ងៃទី​២៨ គាត់​ក៏បាន​ទៅធ្វើ​ចង្កា​ន់​ប្រគេន​ព្រះសង្ឃ​។ យ៉ាងណា ក្រោយ​យក​សំណាក​ទៅពិនិត្យ លោកយាយ​ដែល​ប៉ះពាល់​ដោយ​ប្រយោល​នោះ មិនមាន​មេរោគ​កូ​វីដ​-១៩​ទេ តែ​កំពុង​ស្ថិតក្នុង​ការធ្វើ​ច​ត្ដា​ឡី​ស័ក​បន្ដ​នៅផ្ទះ​។​
 
​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ​ថា នៅ​ក្រុង​សៀមរាប មាន​វត្ត​៤១​វត្ត និង​ព្រះសង្ឃ​១៥០០​អង្គ​។ ជាមួយគ្នានេះ ព្រះអង្គ​បាន​ណែនាំ​ឲ្យ​បណ្ដា​វត្ត​ទាំងអស់​ចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុងការ​ថែរក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​ជាប្រចាំ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។ ព្រះអង្គ អះអាងថា ចំពោះ​ករណី​នៅ​វត្ត​អធ្វា មកដល់ពេលនេះ​មិនទាន់មាន​ករណី​សង្ស័យ​ណាមួយ​ទេ ហើយ​ការធ្វើ​ច​ត្ដា​ឡី​ស័ក​៕  

Tag:
 ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
  កូ​វីដ​
  វត្ត​អធ្វា
© រក្សាសិទ្ធិដោយ thmeythmey.com