ពីនេះ ពីនោះ
«ហ្រេ្វកង់»ជាពាក្យកម្ចីពីបារាំង ពន្យល់ពាក្យ
× «ហ្វ្រេកង់»ជាពាក្យកម្ចីពីបារាំង fréquence ហើយសរសេរជាភាសាអង់គ្លេស frequency។ នេះបើតាមក្រុមប្រឹក្សាជាតិភាសាខ្មែរ។
«ហ្វ្រេកង់» មានន័យថា ចំនួនវដ្ត(cycle) របស់រលកសូរ ដែលកើតឡើងដដែលៗក្នុងមួយឯកតាពេល(ជាទូទៅ ឯកតាពេលគិតជាវិនាទី ឬនាទី) គិតជាហ៊ើត(Hertz)។
ហ្វ្រេកង់ជាប៉ារ៉ាម៉ែត្រសំខាន់សម្រាប់ប្រើប្រាស់ក្នុងវិទ្យាសាស្ត្រដើម្បីកំណត់នូវបាតុភូតនៃយោបោល(oscillation) និងលំញ័រ(vibration) របស់សូរ រលកវិទ្យុ ពន្លឺជាដើម។ រលកខាងលើបង្អស់មានអត្រាហ្វ្រេកង់ទាបបំផុត។ ចំណែករលកក្រោមបំផុតមានហ្វ្រេកង់ខ្ពស់បំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com