ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
បន្លែជុំវិញផ្ទះ ជួយឲ្យអ្នកស្រី ណន ង៉ា គេចផុតភាពលំបាកក្នុងវិបត្តិកូវីដ-១៩
13, Dec 2020 ,
6:59 pm
រូបភាព
front អ្នកស្រី ណន ង៉ា កំពុងមមាញឹកប្រមូលផលដំណាំជុំវិញផ្ទះ
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ តថភាពសង្គមនាអំឡុងវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូលក៏ពិតមែន តែសម្រាប់ពលរដ្ឋខ្លះទៀត នៅតែអាចរក្សាតុល្យភាពប្រាក់ចំណូល ឬការងាររកស៊ីជាធម្មតា។ ជំងឺកូវីដ១៩ ហាក់មិនធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មដាំដុះបន្លែរបស់កសិករអ្នកស្រី ណន ង៉ា នោះទេ។ សព្វថ្ងៃ អ្នកស្រីនៅតែអាចផលិតបន្លែលក់នៅលើទីផ្សារ និងកាន់តែរវល់ចំពោះរបរមួយនេះ។
ជាកសិករផលិតបន្លែសុវត្ថិភាពមួយរូបនៅសង្កាត់ក្របីរៀល អ្នកស្រី ណន ង៉ា កំពុងមមាញឹកប្រមូលផលដំណាំជុំវិញផ្ទះ។ កសិករវ័យជាង៥០ឆ្នាំរូបនេះ ប្រើប្រាស់ដីទំនេរជុំវិញផ្ទះ ដាំដុះបន្លែចម្រុះរួមមាន តាសក់ ស្ពៃ សាឡាដ (ខ្មែរ អឺរ៉ុប) សណ្ដែកកួរ ប៉េងប៉ោះ ខាត់ណា ដំឡូង ស្លឹកខ្ទឹម ត្រកួន ជី។ល។ បន្លែទាំងនោះ កំពុងផ្តល់ចំណូលជាប្រចាំថ្ងៃដល់អ្នកស្រី ពី១០ម៉ឺនទៅ២០ម៉ឺនរៀល។
ដាំបន្លែដែលមិនប៉ះពាល់សុខភាព និងទទួលបានការទុកចិត្តជាខ្លាំងពីអតិថិជន។ បន្លែកសិករ ណន ង៉ា ធ្វើឱ្យអតិថិជនមានទំនុកចិត្ត។ ព្រោះថា ការដាំដុះឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីអង្គការអភិវឌ្ឍន៍ និងមន្ទីរកសិកម្មខេត្តសៀមរាប ហើយបន្លែទាំងនោះអាចយកទៅលក់នៅលើផ្សារបន្លែសុវត្ថិភាព ដែលរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មផងដែរ។ សព្វថ្ងៃ ក្រៅពីយកទៅលក់ផ្ទាល់នៅផ្សារចុងសប្ដាហ៍ឬផ្សារបន្លែសុវត្ថិភាព ស្ថិតនៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប បន្លែរបស់កសិកររូបនេះ តែងបោះលក់នៅតាមផ្សារទំនើប និងផ្សារដែលមានការធានាថាជាបន្លែសុវត្ថិភាព។ ពិសេសបន្លែទាំងនោះលក់បានក្នុងតម្លៃថ្លៃជាងបន្លែទូទៅ និងបន្លែនាំចូល។
អ្នកស្រី ណន ង៉ា រៀបរាប់ថា សព្វថ្ងៃអតិថិជនមានការគាំទ្របន្លែអ្នកស្រីកាន់តែច្រើន ទាំងនៅលើទីផ្សារ និងខ្លះមករកទិញដល់ផ្ទះ។ អ្នកស្រីបង្ហាញអារម្មណ៍រីករាយជាខ្លាំង ដែលរបរដាំបន្លែសុវត្ថិភាព ធ្វើឱ្យចំណូលប្រចាំគ្រួសារអ្នកស្រីមានភាពល្អប្រសើរ និងងាយស្រួលសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រដល់កូន៤នាក់។
ដោយសារជាកសិករគំរូមួយរូប កាលពីពេលថ្មីៗនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសង់រោងបន្លែមួយដល់គ្រួសារអ្នកស្រី ណន ង៉ា ដែលរោងនេះអាចឱ្យកសិកររូបនេះ ដាំដុះបន្លែគ្រប់រដូវ ទាំងប្រាំង និងវស្សា។ ជាមួយនេះ អ្នកស្រី ណន ង៉ា ចង់ឱ្យមន្រ្តីជួយដល់កម្ចីខ្នាតតូចដល់កសិករផងដែរ ដើម្បីឱ្យគ្រួសារខ្លួន អាចពង្រីកការដាំដុះបន្ថែមទៀត។
គួរបញ្ជាក់ថា អ្នកស្រី ណន ង៉ា ចាប់ផ្តើមដាំដុះបន្លែសុវត្ថិភាពនៅពាក់កណ្ដាលឆ្នាំ២០១៨មក បន្ទាប់ពីមានអង្គការកសិកម្មមួយចុះណែនាំ និងពន្យល់អ្នកភូមិពីផលប៉ះពាល់នៃការដាំបន្លែដោយប្រើជាតិគីមីហួសហេតុ។ អ្នកស្រី ណន ង៉ា រៀបរាប់ថា អ្នកស្រីងាកមកដាំបន្លែនេះដោយសារចង់ឱ្យខ្លួនឯង និងអ្នកហូប មានសុខភាពល្អ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បន្លែសុវត្ថិភាព
កសិកម្ម
ក្របីរៀល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម