ជាតិ
បទសម្ភាសន៍
វីដេអូ
កូវីដ១៩ ធ្វើឲ្យរបរធ្វើនំបញ្ចុករបស់អ្នកស្រី លិញ ស៊ួ ធ្លាក់ចុះចំណូលពាក់កណ្ដាល
× សៀមរាប៖ ការធ្លាក់ចុះទេសចរ ក៏ធ្វើឱ្យប៉ះពាល់ដល់ការធ្វើនំបញ្ចុករបស់អ្នកឃុំព្រះដាក់ នៃស្រុកបន្ទាយស្រីផងដែរ។ អ្នកស្រី លិញ ស៊ួ ជាអ្នកប្រកបរបរធ្វើនំបញ្ចុកមួយរូប បានកាត់បន្ថយមកនៅត្រឹមពាក់កណ្ដាលដែលធ្លាប់ធ្វើកាលពីពេលមានទេសចរច្រើន។
សូមទស្សនានៃកិច្ចសម្ភាសជាវីដេអូ រវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី លិញ ស៊ួ អ្នកធ្វើនំបញ្ចុកចាស់វស្សាមួយរូប ក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដូចតទៅ
មុនមានជំងឺកូវីដ១៩ អ្នកស្រី លិញ ស៊ួ មានភាពមមាញឹកខ្លាំងក្នុងការធ្វើនំបញ្ចុកនេះ ព្រោះមានអតិថិជនបញ្ជាទិញច្រើន និងត្រូវក្រោកពីយប់ ដើម្បីធ្វើទាន់ឱ្យអតិថិជន។ សព្វថ្ងៃ អ្នកស្រីធ្វើនំបញ្ចុកត្រឹម២០ទៅ៣០គីឡូក្រាមប៉ុណ្ណោះ គឺថយចុះជាងពាក់កណ្ដាលធៀបនឹងពេលមុន ដែលធ្វើពី៦០ទៅ៧០គីឡូក្រាមជាប្រចាំថ្ងៃ។
ពិតណាស់ថា ការថយចុះការធ្វើនំបញ្ចុកនេះ បានធ្វើឱ្យចំណូលគ្រួសារអ្នកស្រី លិញ ស៊ួ ធ្លាក់ចុះទៅតាមនោះដែរ។ យ៉ាងណា ដោយសារគ្មានរបរអ្វីផ្សេង គ្រួសារមួយនេះ នៅបន្តធ្វើនំបញ្ចុកនេះ ទោះមានចំនួនតិចតួចជាងពេលមុនក៏ដោយ និងរំពឹងថា ស្ថានភាពនេះនឹងល្អប្រសើរឡើងវិញឆាប់ៗ៕
Tag:
នំបញ្ចុកព្រះដាក់
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com