ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
លោក អុល រស្មី គូរមកុដអប្សរាតាមក្បាច់បុរាណ រួមផ្សំគំនិតច្នៃប្រឌិតថ្មី រំលេចភាពល្អវិចិត្រ
21, Dec 2020 ,
9:29 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ព្រោះតែក្ដីស្រឡាញ់តាំងតែពីក្មេង លោក អុល រស្មី ដែលធ្វើការក្នុងវិស័យព័ត៌មានបច្ចេកវិទ្យា(IT) បានគូររូបមកុដអប្សរាប្រមាណជិត៣០ម៉ូដ រំលេចភាពល្អវិចិត្រប្លែកៗគ្នា។ ការគូរគំនូរនេះ លោក រស្មី អះអាងថាលោកធ្វើឡើងដើម្បីផ្សព្វផ្សាយសិល្បៈបុរាណខ្មែរ ទៅដល់អ្នកដែលពុំទាន់បានទៅទស្សនា រូបចម្លាក់ផ្ទាល់នៅលើប្រាង្គថ្មក្នុងប្រាសាទអង្គរ ក៏ដូចជាសម្រាប់ក្មេងជំនាន់ក្រោយ។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក អុល រស្មី ថាលោកស្រឡាញ់ការគូររូបតាំងតែពីក្មេង។ ក្នុងវ័យ២៣ឆ្នាំនេះ លោក រស្មី ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានបញ្ចប់បរិញ្ញាបត្រ លើជំនាញព័ត៌មានបច្ចេកវិទ្យា(IT) កាលពីឆ្នាំ២០១៩។ ចាប់ផ្ដើមធ្វើការដោយការយកចិត្តទុកដាក់ បុរសដែលកំពុងធ្វើការងារក្នុងផ្នែកព័ត៌មានបច្ចេកវិទ្យារូបនេះ អះអាងថា មកុដអប្សរាដែលបានគូរជិត៣០ម៉ូដនោះ គឺលោកមើលតាមចម្លាក់លើជញ្ជាំងប្រាសាទខ្មែរខ្លះ និងចេញពីគំនិតច្នៃប្រឌិតរបស់លោកខ្លះ។
លោក អុល រស្មី បន្ថែម៖«ខ្ញុំស្រឡាញ់ការគូររូបតាំងតែពីក្មេង ហើយផ្នែក IT ក៏ខ្ញុំស្រឡាញ់ដូចគ្នា។ ខ្ញុំចាប់ផ្ដើមគូរមកុដនេះ តាំងពីខ្ញុំរៀនចប់ គឺក្នុងឆ្នាំ២០១៩ នៅពេលដែលខ្ញុំទំនេរ។ ខ្ញុំចង់ផ្សព្វផ្សាយមកុដខ្មែរយើង ឱ្យក្មេងជំនាន់ក្រោយបានឃើញ ម្យ៉ាងក៏ចង់ឱ្យអ្នកដែលមិនទាន់បានទៅមើលចម្លាក់ផ្ទាល់នៅប្រាសាទ គាត់បានឃើញដែរ។ រូបប្រហែល៣០ម៉ូដហ្នឹង ខ្ញុំចម្លងចេញពីរូបថត ដែលត្រូវបានថតចេញពីជញ្ជាំងប្រាសាទខ្លះ ខ្ញុំច្នៃបន្ថែមខ្លះ ហើយរូបខ្លះទៀត ខ្ញុំមើលតាមរូបថតអត់សូវច្បាស់ ខ្ញុំក៏ច្នៃបន្ថែមដែរ។ ខ្ញុំសុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិផង ប្រសិនបើរូបគំនូររបស់ខ្ញុំ មានឆ្គាំឆ្គងត្រង់ចំណុចណាមួយ»។
ជាការងារបន្តរបស់លោក អុល រស្មី គឺការស្រាវជ្រាវម៉ូដមកុដអប្សរាផ្សេងៗនៅជញ្ជាំងប្រាសាទ ហើយលោកក៏មានបំណងទៅរៀនដំឡើងមកុដខ្មែរផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
មកុដ
សិល្បៈ
គំនិតច្នៃប្រឌិត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម