ជាតិ
សង្គមជាតិ
កម្ពុជា​នឹងបន្តចុះត្រជាក់ដល់ថ្ងៃទី២៩ ធ្នូ ហើយខេត្តចំនួនមានភ្លៀងធ្លាក់
23, Dec 2020 , 7:59 am        
រូបភាព
រូបភាពពីសហការី​​នៃសារព័ត៌មានថ្មីៗ២៥
រូបភាពពីសហការី​​នៃសារព័ត៌មានថ្មីៗ២៥
ដោយ:
ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ ថា​ភាគ​ខាងជើង​នៃ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៣-២៤ ខែធ្នូ នឹង​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ភាគខាងត្បូង​នៃ​កម្ពុជា ទទួល​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​ក្រវាញ លើក​ទី​២៣​។ ចាប់ពី​ថ្ងៃទី​២៥-២៩ ខែធ្នូ កម្ពុជា​ទាំងមូល​នឹង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​មធ្យម​។ ឥទ្ធិពល​ទាំងនេះ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ និង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​។

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ និង​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩-២២​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៥-២៨​អង្សា​។​
 
​ចំពោះ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ ចាប់ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ សីតុណ្ហភាព​អប្បបរមា ពី​១៧-២០​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៤-២៧​អង្សា​។ 
 
​ចំណែក​បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី​២៣-២៤ ខែធ្នូ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។ សីតុណ្ហភាព​អប្បបរមា​ពី​២០-២៣​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​២៤-២៨​អង្សា​។ រួមទាំង​នៅលើ​ផ្ទៃសមុទ្រ​អាច​នឹងមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​
 
​ហេតុដូច្នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​អំពាវនាវ​ដ​ល់​ពលរដ្ឋ​ជា​អ្នកធ្វើដំណើរ និង​អ្នកនេសាទ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​៕ 
 
 
 

Tag:
 ភ្លៀង​
 ​សីតុណ្ហភាព
© រក្សាសិទ្ធិដោយ thmeythmey.com