ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល បន្ត​មិន​យកពន្ធ​ប្រថាប់ត្រា លើ​អ្នកទិញ​ផ្ទះ​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ ដល់​ខែធ្នូ ឆ្នាំ​២០២១
24, Dec 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល នា​ថ្ងៃទី​២៤​ធ្នូ​នេះ សម្រេច​បន្ត​មិន​យកពន្ធ​ប្រថាប់ត្រា ពី​អ្នកទិញ​លំនៅដ្ឋាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លា រហូតដល់​ខែធ្នូ ឆ្នាំ​២០២១​។ ការពន្យារពេល​យកពន្ធ​នេះ គឺ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ ខណៈ​វិបត្តិ​កូ​វីដ​-១៩(COVID-19) កំពុង​គំរាមកំហែង​ជីវភាព​ពលរដ្ឋ​។


​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការលើកលែង​នេះ គឺ​សម្រាប់តែ​ផ្ទះ​ទិញ​ពី​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​។ កាលពី​ថ្ងៃទី​២៤​កុម្ភៈ ឆ្នាំ​២០២០ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​យកពន្ធ​ប្រថាប់ត្រា​ពី​អ្នកទិញ​លំនៅដ្ឋាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ ដោយ​អនុវត្ត​ចាប់ពី​ខែកុម្ភៈ​ដល់​ខែមករា​ឆ្នាំ​២០២១​។ វិធានការ​នេះ គឺ​ស្ថិតនៅ​ក្នុងចំណោម​វិធានការ​មួយចំនួន ដែល​សម្ដេច បានដាក់​ចេញ ដើម្បី​លើកកម្ពស់​វិស័យ​សហគ្រាស​ធន​តូច​និង​មធ្យម​សម្រាប់​ពង្រឹង​សេដ្ឋកិច្ចជាតិ​។​
 
​សម្រាប់​ការមិន​យកពន្ធ​ប្រថាប់ត្រា​ចំពោះ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​នេះ នឹង​បន្ត​អនុវត្ត​រហូតដល់​ខែធ្នូ ឆ្នាំ​២០២១៕ 
 
 

Tag:
 ពន្ធ​ប្រថាប់ត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com