COVID-19
ជាតិ
សុខភាព
អ្នក​ឆ្លង​កូ​វីដ​-១៩ ក្នុង​ព្រឹ​តិ្ត​ការណ៍​២៨​វិច្ឆិកា ៣​នាក់​ទៀត បាន​សះស្បើយ​
25, Dec 2020 , 9:27 am        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី​២​នាក់ និង​បុរស​ខ្មែរ​ម្នាក់ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹ​តិ្ត​ការណ៍​២៨​វិច្ឆិកា​នោះ បានជា​សះស្បើយ​ហើយ ខណៈ​អ្នកជំងឺ​នៅសល់​ចំនួន​៩​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​២៥​ធ្នូ ដោយ​បញ្ជាក់ថា មនុស្ស​ទាំងបី​នោះ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន ២​ដង​។


​ក្រសួងសុខាភិបាល បាន​រៀបរាប់ថា អ្នក​ទាំង​៣​ដែល​បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ មាន ស្ត្រី​វី​យ​២៨​ឆ្នាំ ជា​បុគ្គលិក​នៅ​ហាង Pedro មាន​អាសយដ្ឋាន​នៅ​ភូមិ​ម៉ាក់​ក្លឿ​ង ខណ្ឌ​ច្បារអំពៅ និង​បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់ទៀត ជា​បុគ្គលិក​ហាង​Pedro​ដែរ មាន​អាសយដ្ឋាន​នៅ​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ 
 
​រីឯ​អ្នកជា​សះស្បើយ​ម្នាក់ទៀត គឺជា​ស្ត្រី​វ័យ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខណ្ឌ ត្រូវជា​មិត្តភក្តិ​របស់​បុរស​ជន​ជាតិខ្មែរ​វ័យ​៣៥​ឆ្នាំ ដែល​រកឃើញ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៨​ធ្នូ ឆ្នាំ​២០២០​។ 
 
​សម្រាប់​អ្នក​ដែល​ឆ្លង​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​មាន​ចំនួន​៤១​នាក់​នោះ  មាន​៣៦​នាក់​ហើយ​ដែល​បានជា​សះស្បើយ​។ សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៥​ធ្នូ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៦៣​នាក់ ក្នុងនោះ​មាន​៣៥៤​នាក់​បាន​សះស្បើយ និង​៩​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com