ជាតិ
សង្គមជាតិ
រថយន្ត​កា​មេ​រី បុក​រថយន្ត​ដឹក​ទឹក​កកនៅ​ស្រុក​ថ្មគោល បណ្តាល​ឲ្យ​ស្លាប់​៨​នាក់
25, Dec 2020 , 12:29 pm        
រូបភាព
រូបភាពពីស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង
រូបភាពពីស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង
ដោយ:
​បាត់ដំបង​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២ បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បានកើត​ឡើង​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​២៤ ខែធ្នូ បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ និង​២​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។

 
​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាលមកពី​រថយន្ត​តាក់ស៊ី​ម៉ាក​មា​មេ​រី (Camary) ដឹក​ភ្ញៀវ​៩​នាក់ បាន​បែក​កង់​នៅ​ពាក់​កណ្តាលផ្លូវ រួចហើយ​ក៏​រេ​ចង្ហូត​ទៅបុក​នឹង​រថយន្ត​ដឹក​ទឹកកក HYUNDAI​។ 
 
​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សាកសព​មនុស្ស​ទាំង​៨​នាក់​នោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ ចំណែក​អ្នករងរបួស​២​នាក់​ទៀត​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ តាមរយៈ​សារ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បើកបរ​ដោយ​ប្រុងប្រយ័ត្ន​៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com