ពីនេះ ពីនោះ
សុខភាព
តេស្តថ្មីសម្គាល់សេណូទីបនៃជំងឺរលាកថ្លើម C
× តេស្តថ្មីដើម្បីជួយគ្រូពេទ្យកំណត់ពីសេណូទីបនៃការឆ្លងមេរោគរលាកថ្លើម C ត្រូវបានអនុម័តអោយប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក។
Abbott Realtime HCV Genotype II អាចញែករវាងសេណូទីប 1, 1a, 1b, 2, 3, 4 និង ៥ ដែលបានធ្វើលើគម្រូឈាមរបស់អ្នកដែលបានឆ្លងមេរោគនោះ។ ភ្នាក់ងារបាននិយាយថា ការដឹងពីសេណូទីបនៃវីរុសអាចជួយគ្រូពេទ្យកំណត់ពីការព្យាបាលល្អបំផុត។
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបាននិយាយថា ជំងឺរលាកថ្លើម C គឺជាជំងឺឆ្លងមេរោគរ៉ាំរ៉ៃបំផុតនៅក្នុងសហរដ្ឋអាមេរិក និងជាមូលហេតុបណ្តាលប្តូរថ្លើម។ មនុស្សជិត៣,២លាននាក់ត្រូវបានឆ្លងមេរោគនេះ និងប្រហែល១៥.០០០នាក់បានស្លាប់ដោយសារការឆ្លងមេរោគជារៀងរាល់ឆ្នាំ។
ភ្នាក់ងារបានប្រមានថា បើមិនព្យាបាលទេនោះ, ជំងឺរលាកថ្លើមប្រភេទ C អាចនាំអោយក្លាយជាជំងឺមហារីកថ្លើម និងជំងឺខ្សោយថ្លើម។ វីរុសត្រូវបានចម្លងតាមរយៈឈាម និងអ្នកប្រើប្រាស់ស៊ឺរ៉ាំងចាក់តែមួយគឺមានហានិភ័យខ្ពស់បំផុតនៃការឆ្លងមេរោគនេះ។
តេស្តថ្មីត្រូវបានអនុម័តអោយប្រើប្រាស់លើមនុស្សដែលត្រូវបានគេដឹងថាមានការឆ្លងមេរោគ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបាននិយាយថា វាមិនមែនមានន័យថា វាជាមធ្យោបាយក្នុងការរកជំងឺរលាកថ្លើមប្រភេទ C នោះទេ ឬជាមធ្យោបាយដើម្បីតាមដានវត្តមានមេរោគវីរុសនៅក្នុងឈាមនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com