ពីនេះ ពីនោះ
សុខភាព
តើ​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គួរបញ្ជាក់​រោគវិនិច្ឆ័យ​ដូចម្តេចខ្លះ​?
21, Jan 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​មានន័យថា មាន​វត្តមាន​ខ្យល់ ឬ​ឧស្ម័ន​យ៉ាងច្រើន​ដក​នៅ​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង​។ ជំងឺ​នេះ​កើតឡើង​ដោយសារ​តែមាន​ប្រហោង​ណាមួយ​កើតមាន​ក្នុង​សួត ដែល​អនុញ្ញាតិ​អោយ​ខ្យល់​ចូលទៅក្នុង​ស្រោម​សួត​បាន ព្រមទាំង​បណ្តាលអោយ​សួត​នោះ​ក្រ​ពិត​តិចតួច ឬ​ទាំងស្រុង​តែម្តង​។ អ្នក​ដែលមាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) តែង​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត ព្រោះតែ​រចនាសម្ព័ន្ធ​រប​ស់​សួត​ចុះខ្សោយ និង​ងាយ​នឹង​កើតមាន​ប្រ​យោង​ក្នុង​សួត​ដោយ​ខ្លួនឯង​ណាស់​។​

 
​គ្រូ​ពេ​ទ​ញយ​នឹង​សួរ​អំពី​រោគសញ្ញា និង​ប្រវត្តិ​ជំងឺ ព្រមទាំង​ពិនិត្យ​ទៅលើ​រាងកាយ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​។ គាត់​ប្រហែលជា​សម្គាល់ថា ទ្រូង​ដែលមាន​បញ្ហា​អាច​នឹង​បាត់បង់ ឬ​ថយចុះ​សម្លេង​ដង្ហើម​ក្នុងពេល​ប្រើ​ស្តេ​តូ​ស្កុប​ស្តាប់​។ ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​អោយ​កាន់តែច្បាស់ តេស្ត​មួយចំនួន​ផ្សេងៗ​ទៀត​ប្រហែលជា​ត្រូវធ្វើ​បន្ថែមទៀត​ដូចជា​៖
 
​ថតកាំរស្មីអ៊ិច​លើ​ទ្រូង​៖ តេស្ត​មួយ​នេះ​ប្រហែលជា​អាច​កំណត់​ស្ថានភាព​ជំងឺ​បាន​បើសិន​ជាមាន​ខ្យល់​នៅ​ខាងក្រៅ​សួត​។​
​ថត CT-scan៖ ជា​ជម្រើស​បន្ថែ​សម្រាប់​អ្នកជំងឺ​មិនអាច​ធ្វើ​ចលនា​បាន ហើយ​ភាគច្រើន​គឺ​អ្នកជំងឺ​មាន​បញ្ហា​បាក់បែក​ឆ្អឹង​តែម្តង​។​
​ចាប់ EKG៖ តេស្ត​នេះ​សម្រាប់​ពិនិត្យ​ទៅលើ​សកម្មភាព​អេ​ឡិច​ត្រុ​ង​ក្នុង​បេះដូង​។​
​វាស់​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម​៖ វា​គឺជា​តេស្ត​មួយ​ប្រភេទ​ដែល​មិនមាន​ការឈឺចាប់​អ្វី​ឡើយ​តែ​អាច​ដឹង​អំពី​ស្ថានភាព​អុកស៊ីសែន​ក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com