ជាតិ
សង្គមជាតិ
ជ្រើសរើសសិស្ស៦០នាក់ចូលរៀនជំនាញម្ហូបអាហារដោយឥតគិតថ្លៃនៅសៀមរាប រូបភាពពីមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុន
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ប្រកាសឲ្យសិស្សចំនួន៣០នាក់សិក្សាផ្នែកកែច្នៃអាហារ និង៣០នាក់ទៀត សិក្សាផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សារយៈពេល៦ខែ នៅមជ្ឃមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ដែលមានទីតាំងនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាវគ្គសិក្សាជំនាញកែច្នៃអាហារ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នេះគឺសម្រាប់ផ្តល់ឲ្យ បេក្ខជនធ្លាក់ ឬជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងផ្តល់អាទិភាពដល់សិស្សស្រី។
មុននឹងបេក្ខជនអាចចូលរៀនវគ្គសិក្សាជំនាញទាំងនេះបាន ក្រសួងអប់រំនឹងជ្រើសរើសបេក្ខជនដែលមានប្រាស្រ័យទាក់ទង និងធ្វើការជាក្រុម មានសីលធម៌រស់នៅល្អ និងចូលរួមសហការរាល់ការងាររបស់មជ្ឃមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន។
បេក្ខជនអាចទទួលពាក្យ និងដាក់ពាក្យឲ្យបានមុនថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅមជ្ឃមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប។ បេក្ខជននឹងត្រូវប្រឡងនៅថ្ងៃទី២៧ ខែមករា។ លទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី២៩ ខែមករា ហើយនៅថ្ងៃទី១ ខែកុម្ភៈជាពេលដែលសិស្សត្រូវចូលរៀន៕
Tag:
សិស្ស
អាហារូបករណ៍
កសិកម្ម
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com