ជាតិ
ពីនេះ ពីនោះ
«ប្រហុក» ឬ «ព្រហក់» គឺជាពាក្យត្រឹមត្រូវដូចគ្នា ទិដ្ឋភាពពលរដ្ឋកំពុងមមាញឹកកាត់ក្បាលត្រីសម្រាប់ធ្វើត្រីប្រហុក-ផ្អកនៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
× «ប្រហុក» ឬ«ព្រហក់»ជាពាក្យដែលពលរដ្ឋទូទៅនិយមនិយាយសម្រាប់សំដៅលើត្រីដែលលាយនឹងអំបិល ហើយផ្អាប់ទុកក្នុងពាង ឬក្រឡ។ តាមពិតពាក្យទាំងពីរនេះគឺជាពាក្យត្រឹមត្រូវដូចគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រកាសទុកពេលឲ្យពលរដ្ឋរយៈពេល១សប្តាហ៍នៅចុងខែធ្នូជារៀងរាល់ឆ្នាំសម្រាប់ឲ្យពលរដ្ឋនេសាទត្រីរៀល ត្រីប្រា និងត្រីឫស្សីជាដើម។ ត្រីទាំងប៉ុន្មានប្រភេទនេះ គឺសម្រាប់ធ្វើត្រីប្រហុក និងផ្អក ដើម្បីទុកលក់ និងទុកបម្រុងបរិភោគពេញមួយឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com