ជាតិ
ចិនផ្ដល់សម្ភារៈការិយាល័យជាង៣០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
25, Dec 2020 , 11:29 pm        
រូបភាព
ពិធីទទួលអំណោយកាលពីថ្ងៃទី២៥ធ្នូ ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់លោក​ ហោ ណាំហុង)
ពិធីទទួលអំណោយកាលពីថ្ងៃទី២៥ធ្នូ ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់លោក​ ហោ ណាំហុង)
ភ្នំពេញ៖ ចិនផ្ដល់សម្ភារៈការិយាល័យមានតម្លៃជាង៣០ម៉ឺនដុល្លារ ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។

 
លោក ហោ ណាំហុង ឧបនាយរដ្ឋមន្រី្ត បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៥ថា ជំនួយនេះ សម្រាប់អនុវត្តផែនការសកម្មភាព៥ឆ្នាំ ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន២០១៩-២០២៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកបន្តថា សម្ភារៈការិយាល័យទាំងនេះ នឹងជួយសម្រួលការងារដល់គណៈកម្មាធិការកម្ពុជាដែលមានស្ថាប័នក្រសួងចំនួន១៧។ 
 
កន្លងមកចិន បានជួយឧបត្ថម្ភហិរញ្ញប្បទានយ៉ាងច្រើនដល់កម្ពុជា រួមមានជំនួយឥតសំណង កម្ចីអត់ការប្រាក់ឬការប្រាក់ទាប ព្រមទំាងការវិនិយោគដែលមានទំហំធំធេង ជារៀងរាល់ឆ្នាំនៅកម្ពុជាផងដែរ។
 
សូមរំលឹកថា កាលពីខែតុលា លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន(CCFTA)។ កិច្ចព្រមព្រៀងនេះ នឹងនាំឲ្យពាណិជ្ជកម្មរវាងប្រទេសទាំង២ កាន់តែមានទំហំធំធេងលើសពី១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ និងការនាំកសិផលកម្ពុជាទៅប្រទេសចិន កាន់តែច្រើនថែមទៀត៕ 
 

Tag:
 កម្ពុជា-ចិន
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com