អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​!! ការផ្ញើ និង​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរប្រាក់ MoneyGram មាននៅ​ក្នុង ABA Mobile ហើយ​!
30, Dec 2020 , 11:22 am        
រូបភាព
​ដោយ​បន្ត​អភិវឌ្ឍ​កម្មវិធី​សេវា​ធនាគារ​ឌីជីថល​របស់ខ្លួន ធនាគារ ABA មាន​សេចក្តីសោមនស្ស​រីករាយ សូម​ប្រកាស​អំពី​ការដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​ផ្ទេរប្រាក់ MoneyGram ក្នុង​កម្មវិធី ABA Mobile ។ សេវាកម្ម​ថ្មី​សន្លាង​នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​កម្មវិធី ABA Mobile អាច​ទទួល ឬ​ផ្ញើ​ប្រាក់​ទៅកាន់​ប្រទេស​ជាង 200 ដែលមាន​ភ្នាក់ងារ​ជាង 350,000 កន្លែង បាន​គ្រប់ពេលវេលា​។
 
​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​ដែលមាន​ភាពងាយស្រួល និង​សុវត្ថិភាព​នេះ បំបាត់​ទាំងស្រុង​នូវ​ការបំពេញ​ឯកសារ​នានា និង​ចំណេញ​ពេលវេលា​ដែល​ពីមុន​ចំណាយ​ចោល​លើ​ការធ្វើដំណើរ ឬ​ការរង់ចាំ​នោះ​។ ដើម្បី​ទទួល​ប្រាក់ អ្នកប្រើប្រាស់​កម្មវិធី ABA Mobile ត្រូវ​បញ្ចូល​កូដ​ប្រតិបត្តិ​ការដែល​ផ្តល់​ដោយ​អ្នក​ផ្ញើ និង​ជ្រើសរើស​គណនី​ដែល​ត្រូវដាក់​ប្រាក់​ចូល​។ ប្រាក់​នឹងត្រូវ​ដាក់ចូល​ទៅក្នុង​គណ​នី​ធនាគារ​ភ្លាមៗ​។ សេវាកម្ម​នេះ​ក៏មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ទទួល​ប្រាក់​ផ្ញើ​ពី​តំបន់​មាន​ពេលវេលា​ខុសគ្នា និង​មិន​ចង់​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​បន្ទាប់ ដើម្បី​ទទួល​ប្រាក់​នៅតាម​សាខា​ធនាគារ​។​
 
​មធ្យោបាយ​ថ្មី​ក្នុង​ការផ្ញើ និង​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរប្រាក់​អន្តរជាតិ MoneyGram ក្នុង​កម្មវិធី ABA Mobile ក៏​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​វីរុស​ដែល​ឆ្លងតាម​ក្រដាសប្រាក់ ដែលជា​ការសំខាន់​ក្នុង​គ្រា​កូ​វីដ​-19 នេះ​។​
 
​លោក Zhiger Atchabarov នាយក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគា​រ ABA មានប្រសាសន៍​អំពី​ការដាក់​ឲ្យ​ដំណើរការ​នេះ​ថា​៖ “​ធនាគារ ABA ក្លាយជា​ធនាគារ​ដំបូង​ក្នុងប្រទេស​ដែល​ដាក់បញ្ចូល​ប្រព័ន្ធ​កម្មវិធី​សេវា​ធនាគារ​របស់ខ្លួន​ជាមួយ MoneyGram ដែលជា​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​នាំមុខ​របស់​ពិភពលោក​។ 
 
​ការដាក់បញ្ចូល​ប្រព័ន្ធ​នេះ​នឹងមាន​ប្រយោជន៍​ធំធេង​ដល់​អតិថិជន​របស់​យើង ដោយសារ​មិនមាន​គិតថ្លៃ​សេវា​សម្រាប់​អ្នកទទួល ហើយ​ប្រាក់​ត្រូវបាន​ដាក់ចូល​ទៅក្នុង​គណ​នី ABA របស់​ពួកគេ​ភ្លាមៗ​។ សេវាកម្ម​នេះ​មាន​អាច​ប្រើប្រាស់​បាន 24/7 ដូច្នេះ មិនចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​ធ្វើ​ការងារ​បន្ទាប់​ដើម្បី​ទទួល ឬ​ផ្ញើ​ប្រាក់​ដូច​កាលពីមុន​ទៀតឡើយ​”​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​ផ្ទេរប្រាក់ MoneyGram ក្នុង​កម្មវិធី ABA Mobile សូម​ចូលទៅ​កាន់  ទំព័​រវិ​ប​សាយ​សេវា​ផ្ទេរប្រាក់ MoneyGram តាម​ទូរស័ព្ទដៃ​នៅទីនេះ [https://www.ababank.com/km/moneygram-mobile/]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com