អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន អុីដ​ត​ខូ បង្កើត​គំនិត​ផ្តួចផ្តើម​ទឹកស្អាត​សម្រាប់​សហគមន៍​នៅ​កម្ពុជា ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​សូ​ឡា​ដំបូង​គេ​បង្អស់​
30, Dec 2020 , 11:48 am        
រូបភាព
​ភ្នំពេញ ៖ ក្រុមហ៊ុន អុីដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា បាន​អនុវត្ត​គម្រោង បង្គោល​អង់​តែ​ន​ដើម្បី​សហគមន៍ សម្រាប់​ទាញយក​ទឹកស្អាត​នៅ​ខេត្តកំពង់ស្ពឺ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅរក​បរិស្ថាន​បៃតង​កាន់តែ​ទូលំទូលាយ​ក្រោម កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​។​
 
​ប្រព័ន្ធ​បូមទឹក​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ នឹង​បូមទឹក​ចេញពី​ក្រោម​ដី ហើយ​ផ្ទេរ​ទៅ​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​របស់​សហគមន៍ ភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ដែលមាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​កំពុង​រស់នៅ​ទីនោះ ហើយ​ពួកគាត់​មានឱកាស​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ពី​គម្រោង​នេះ​។​
 
​លោក Phillip Wong នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង (North ASEAN) នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប មានប្រសាសន៍ថា ៖«​អុីដត​ខូ ប្តេជ្ញា​លើកកម្ពស់​គុណភាព​ជីវិត និង​ការទទួលខុសត្រូវ​ផ្នែក បរិស្ថាន​។ យើង​បានផ្តល់​ប្រព័ន្ធ​បូមទឹក​ដែល​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​នេះ​ទៅដល់​សហគមន៍​ដែលមាន​លទ្ធភាព​តិចតួច ក្នុងការ​ទទួលបាន​ទឹក និង​អគ្គិសនី​សំរាប់​ប្រើប្រាស់​។​
 
​យើង​សង្ឃឹមថា ថាមពល​ពន្លឺព្រះអាទិត្យ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​អាច​ដោះស្រាយ​បញ្ហា កង្វះ​ទឹក ស្រោចស្រព​ដំណាំ ចិញ្ចឹមសត្វ និង ការប្រើប្រាស់​ផ្សេងៗ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ផងដែរ​។​»
 
​ប្រព័ន្ធ​ទឹក​ប្រើ​បន្ទះ​សូ​ឡា​ចំនួន ៤ ដើម្បី​ផ្តល់​ថាមពល ដែល​អាចឱ្យ​ម៉ូ​ទ័​រ​បូមទឹក​បាន ៦ ម៉ោង​ក្នុង​មួយថ្ងៃ​និង​បូមទឹក​បាន ៣ ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង ហើយ​ប្រមាណ​ជា ១៥-១៨ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ អាង​ស្តុក​ទឹក​មាន​ចំណុះ​ដែល​អាច​ស្តុក​ទឹកបាន​ចំនួន ៥,០០០ លីត្រ​។​
 
​អត្ថប្រយោជន៍​ចម្បង​នៃ​ប្រព័ន្ធ​បូមទឹក​ប្រើ​ពន្លឺព្រះអាទិត្យ​នេះ គឺ​វា​ប្រើប្រាស់​ពន្លឺព្រះអាទិត្យ​ទាំងស្រុង វា​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​អគ្គិសនី ឬ ប្រេងម៉ាស៊ូត ហើយ​សហគមន៍​មិនចាំបាច់​ចំណាយ​ទៅលើ​ថ្លៃ​អគ្គិសនី ឬ​ប្រេងឥន្ធនៈ​អ្វី​ទាំងអស់​។ 
 
​គម្រោង​បង្គោល​អង់​តែ​ន ដើម្បី​ទាញយក​ទឹកស្អាត​សម្រាប់​សហគមន៍ គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​ដែល​ប្រកបដោយ​និរន្ត​ភាព​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​។ ក្រុមហ៊ុន​មាន​គោល​ការ​ណ៏​សំខាន់​ពីរ​គឺ ការពង្រឹង​សហគមន៍ និង​ទំនួល​ខុសត្រូវ​បរិស្ថាន ដែល​ត្រូវបាន​អនុវត្ត​យ៉ាង​ជោគជ័យ​នៅក្នុង​កម្មវិធី​បរិស្ថាន​ដទៃទៀត​នៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​ម៉ាឡេស៊ី ជាមួយគ្នា និង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​គោល​ការ​ណ៏​របស់​យើង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ 2030 (SDGs)​។ ក្រុមហ៊ុន អុីដ​ត​ខូ ជឿជាក់ថា អនាគត​ដែលមាន​និរន្តរភាព ត្រូវការ​បរិស្ថាន​ល្អ សហគមន៍​រឹងមាំ​។​
 
​ប្រព័ន្ធ​ទឹកស្អាត​នេះ បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មាន​អត្ថន័យ របស់​ក្រុមហ៊ុន​ក្នុងការ​បង្កើន គុណភាព​បរិស្ថាន​ក៏ដូចជា​ការរស់នៅ​រប​ស់​ប្រជាជន​ក្នុង​សហគមន៍​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ លើសពីនេះ​ទៀត​គំនិត​ផ្តួចផ្តើម​ទឹកស្អាត​នេះ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​លើកកម្ពស់​គុណ ភាព​ជីវិត​របស់​សហគមន៍​ដែល​រស់នៅ​ក្បែរ​តំបន់​បង្គោល​អង់​តែ​ន​។  
 
​ក្រុមហ៊ុន អុីដ​ត​ខូ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ ស្ថាបនា និង​បង្កើត​ទំនាក់ទំនង ត​ភ្ជាប់​ប្រកបដោយ​និរន្តរភាព សម្រាប់​ពេលអនាគត តាមរយៈ​ការផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​លំដាប់ថ្នាក់​ពិភពលោក ដោយ​យកចិត្តទុកដាក់​ចំពោះ​សហ​គ​ម៏ និង​បរិស្ថាន​៕
 
​អំពី​ក្រុមហ៊ុន អុីដ​ត​ខូ (​ខេ​ម​បូ​ឌា​)
​ក្រុមហ៊ុន អុីដ​ត​ខូ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣​។ បច្ចុប្បន្ន ក្រុមហ៊ុន    អុីដ​ត​ខូ (​ខេ​ម​បូ​ឌា​) កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយផ្ទាល់ លើ​បង្គោល​អង់​តែ​ន​ចំនួន ៣៧០០ បង្គោល នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
​អំពី​ក្រុមហ៊ុន edotco Group
​ក្រុមហ៊ុន edotco Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រួម​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​។ ក្រុមហ៊ុន edotco Group ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម  រហូតដល់​បញ្ចប់​លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញទូរស័ព្ទ រួមមាន​៖ ការជួល​បង្គោល​អង់​តែ​ន ការសាងសង់​បង្គោល​អ​ង់​តែ​ន​ថ្មី ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ការភ្ជាប់​បណ្តាញ​សេវា​ទូរស័ព្ទ និង​សេវា​តំហែទាំ​លើ​ស្ថានីយ​ផ្សាយ​របស់​ក្រុមហ៊ុនទូរស័ព្ទ​។​
 
​ក្រុមហ៊ុន អុីដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ជាង ៣២,៧៥០​ដើម ក្នុង​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន ហ្វីលីពីន និង​ឡាវ ដោយ​ក្នុងនោះ​ក្រុមហ៊ុន ដំណើរការ បង្គោល​អង់​តែ​ន​ដោយផ្ទាល់ ជាង ២១,៥៥០​ដើម និ​ង្ ផ្តល់​សេវា​គ្រប់គ្រង​
​បង្គោល​អង់​តែ​ន ចំនួន​១១,២០០​ដើម ផ្សេងទៀត​។ ក្រុមហ៊ុន អុីដ​ត​ខូ ខិតខំ​ផ្តល់នូវ​លទ្ធផល​ជាទី​គាប់ចិត្ត​ក្នុង​ការផ្តល់សេវា និង ដំណោះស្រាយ​ដែល​ពាក់​ព​ន្ធ័​នឺង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។ ក្រុមហ៊ុន ប្រើប្រាស់​បច្ចេកវិទ្យា echo ដែលជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​និង​រហ័ស​ទាន់​ចិត្ត ដែល​ជំរុញ​ដល់​ប្រសិទ្ធភាព ក្នុងការ​ត្រួតពិនិត្យ​គ្រប់គ្រង​បង្គោល​អង់​តែ​ន​។ បច្ចេកវិទ្យា​នេះ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រ​ត្តិ​ប​ត្ត​ការ​តាម​ស្ថានីយ​ដោយ​បង្កើន​សមត្ថភាព​ប្រើប្រាស់​របស់​អាគុយ ថាមពល និង​ប្រេងឥន្ធនៈ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​
 
​ក្រុមហ៊ុន edotco Group ទទួលបាន​ពានរង្វាន់ ក្រុមហ៊ុន​ទូរគមនាគមន៍ អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​២០២០ ពី​ស្ថាប័ន Frost & Sullivan (the Frost & Sullivan 2020 Southeast Asia Telecoms Tower Company)​។ រាប់ទាំង​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់​៤​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ការទទួលបាន​រង្វាន់​នេះ ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​លូតលាស់​របស់​ក្រុមហ៊ុន edotco Group ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
 
​អុីដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​
​អគារ Keystone Building #146, Unit 3AB មហាវិថី​ព្រះ​នរោត្តម 
​សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​
​ទូរស័ព្ទ​: +855 10 209 999
 
 

© រក្សាសិទ្ធិដោយ thmeythmey.com