ពីនេះ ពីនោះ
«​ដំណាច់ និង​បំណាច់ មានន័យ​ខុសគ្នា​!
31, Dec 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា​ស្រឡះ​។

 
«​ដំណាច់​»​សំដៅលើ​ការ​ដាច់​, អ្វីៗ​ដែល​ដាច់​។ ដំណាច់ខែ ដំណាច់ឆ្នាំ​ចាស់​ឈាន​ចូលឆ្នាំថ្មី​។ 
 
​ចំណែក​«​បំណាច់​»​មានន័យថា​ថ្វីដៃ​,​ស្នាដៃ​,​ផលប្រយោជន៍​។ ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ ។ រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វីដៃ​អ្នកធ្វើការ​, ថ្លៃ​នឿយហត់​, រង្វាន់​ឲ្យ​ដោយឡែក​ផ្សេង​, សគុណ : ប្រាក់ ៦០ រៀល​នេះ​ជា​ថ្លៃឈ្នួល​, ១០ រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់​។ 
 
«​បំណាច់​» មានន័យ​ម្យ៉ាង​ទៀតថា ដ្បិត​,​បានជា​,​ដោយហេតុ​ដែល​។  លក់​ឲ្យ​គាត់​ខ្លះទៅ បំណាច់​គាត់​មក កុំ​ឲ្យ​គាត់​ទៅវិញ​ទទេ​។ បំណាច់​ហៅ​គ្នា​មក គួរតែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះទៅ​អេះ​៕
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com