ជាតិ
ពីនេះ ពីនោះ
× ក្នុងរយៈពេលចុងឆ្នាំនេះ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា និងរឿងស្វា និងមនុស្ស បានក្លាយទៅជាប្រធានបទក្តៅគួរសម។ សុធីរ និងសំណាង មិននិយាយពីរឿងប្រេងទេ តែក្លើទាំងក៏តឹងសសៃករដាក់គ្នារឿងស្វានៅអង្គរ និងអ្នកទេសចរនៅអង្គរដែរ។
សុធីរ៖ ស្អីគេអ្ហា! អាជ្ញាធរពាក់ព័ន្ធចាប់ស្វាចេញពីតំបន់អង្គរ! អត់ត្រូវហ្មង! ទង្វើនេះខុសទាំងស្រុង!
សំណាង៖ ម៉េចអ្ហែងដឹងថា គេចាប់ស្វាចេញពីតំបន់អង្គរហ្នឹងខុស?
សុធីរ៖ អញឃើញគេនិយាយនៅលើហ្វេសប៊ុក។
សំណាង៖ អើ! អ្ហែងឡាគេធឺ លឺគេថាទៀតហើយ!
សុធីរ៖ ចុះរឿងហ្នឹងម៉េចទៅវិញ?
សំណាង៖ បើតាមអញដឹង អាជ្ញាធរពាក់ព័ន្ធគ្រាន់តែចាប់ស្វាណាដែលកាចៗខាំអ្នកទេសចរ ឬស្វាកាចខ្លះ បំផ្លាញថ្មប្រាសាទតើ។ គេមិនចាប់ស្វាទាំងអស់ចេញពីតំបន់អង្គរឯណ៎ា។
សុធីរ៖ ទោះបីវាកាចក៏ដោយ មិនត្រូវចាប់ពួកវាចេញទេ។ ត្រូវទុកពួកវាដើម្បីទាក់ទាញភ្ញៀវទេសចរណ៎ា។
សំណាង៖ ចុះបើវាខាំភ្ញៀវ រំខានភ្ញៀវ រំខានថ្មប្រសាទ អាហ្នឹងវាយ៉ាងម៉េចទៅវិញ? អ្ហែងត្រូវយល់រវាងស្វា និងមនុស្ស ជ្រើសរើសយកមួយណា?
សុធីរ៖ យកទាំងពីរ។
សំណាង៖ អើ! គេយកទាំងពីរហ្នឹងហើយ។ អ៊ីចឹងបានជាគេចាប់អាស្វាកាចខ្លះចេញទៅដាក់នៅភ្នំតាម៉ៅ រីឯ អាស្វាស្លូតទាំងអស់នៅបន្តរស់នៅតំបន់អង្គរដើម្បីបម្រើចំណីអារម្មណ៍អ្នកទេសចរដដែលតើ! រឿងមួយទៀតដែលអា សុធីរ ឯងត្រូវដឹងគឺថា ចូរកុំនាំគ្នាធ្វើអាជីវកម្មសត្វសា្វតាមរយៈការថតវីដេអូរឿងរ៉ាវផ្សេងៗមិនគប្បីខ្លាំងពេក។ ចំណុចនេះ ក៏ត្រូវពិចារណាដែរវ៉ើយ។
សុធីរ៖ អើ! អ្ហែងនិយាយអ៊ីចឹងត្រឹមត្រូវម្យ៉ាងដែរ អរគុណអាក្លើ!៕
© រក្សាសិទ្ធិដោយ thmeythmey.com