អត្ថបទពាណិជ្ជកម្ម
​ដាក់​ប្រាក់​ចូល​គណនី​ធនាគារ​ផ្សេង និង​វ៉ា​ឡេ​ត​បាគង តាមរយៈ​ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស​
31, Dec 2020 , 5:04 pm        
រូបភាព
​ភ្នំពេញ​៖ ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​សេវាកម្ម​ធនាគារ​កាន់តែ​មាន​ភាព​ងាយ ស្រួល សុវត្ថិភាព និង​សេវា​លឿន​រហ័ស​ទាន់​ចិត្ត​។ ក្នុងពេល​ថ្មីៗ​នេះដែរ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង​ប្រព័ន្ធ​ទូទាត់​បាគង បាន​ឈាន​ជើង​មួយ​ជំហាន​ទៀត ក្នុង​ការផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​ទាំងអស់ អាចដាក់​ប្រាក់​ចូល​គណនី​ធនាគារ​របស់ខ្លួន តាមរយៈ​ភ្នាក់ងារ អេ អឹម ខេ ជិត ៦០០០ កន្លែង​ទូទាំងប្រទេស ជាមួយនឹង​សេវា​រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​។​
 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដំបូង ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធនាគារ​សមាជិក​បាគង ដែលមាន​ប្រមាណ​១៨ ស្ថាប័នហិរញ្ញវត្ថុ អាចដាក់​ប្រាក់​ចូលក្នុង​គណនី​ធនាគារ​របស់ខ្លួន តាមរយៈ​ភ្នាក់ងារ អេ អឹម ខេ នៅ​ទូទាំងប្រទេស​។ សេវា​នេះ មិន​ត្រឹមតែ​ផ្តល់​ភាពងាយស្រួល លឿន​រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ផ្តល់​ការ​សន្សំសំចៃ ទាំង​ថវិកា ពេលវេលា និង​កាត់បន្ថយ​ហានិភ័យ​ផងដែរ​។ 
 
​លោក ជា រតនា នាយក​ប្រតិបត្តិ​គ្រប់គ្រង​បណ្តាញ​ភ្នាក់ងារ មានប្រសាសន៍ថា​៖«​លោកអ្នក​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ធនាគារ ឬ​តម្រង់​ជូរ​នៅ​កន្លែង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ទៀត​ទេ តាមរយៈ​ភ្នាក់ងារ អេ អឹម ខេ លោកអ្នក​អាចដាក់​លុយ​ចូល​គណនី​ធនាគារ​ផ្សេង ឬ វ៉ា​ឡេ​ត​បាគង របស់ខ្លួន​ដោយ​សុវត្ថិភាព រហ័ស​ទាន់​ចិត្ត គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែលមាន​ភ្នាក់ងារ អេ អឹម ខេ នៅ​ជិត​លោកអ្នក​បំផុត​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កំពុងតែ​វិនិយោគ លើ​បច្ចេកវិទ្យា​ជា​បន្តបន្ទាប់ ដើម្បី​នាំមក​នូវ​ភាពងាយស្រួល និង​ទាន់សម័យ​ដល់​អតិថិជន​របស់ខ្លួន តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ (AMK Mobile Banking App) ការទូទាត់​តាមរយៈ​ការ​ស្កេ​ន QR Code នៅតាម​បណ្ដា​ហាង​អាជីវកម្ម​នានា ដែលជា​ដៃគូ​របស់ អេ អឹម ខេ  ដោយ​មិនចាំបាច់​ទូទាត់​ជា​សាច់ប្រាក់ ហើយ​ជាពិសេស​គឺ​ការ​វេរ​លុយ​បាន​យ៉ាង​ងាយស្រួល ទៅកាន់​ធនាគារ​ក្នុងស្រុក ដែលជា​សមាជិក​របស់​ប្រព័ន្ធ​ទូទាត់​បាគង​។​
  
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ជាង ៩៥ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៦៨ លាន​ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជិត ២០០​លាន ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង​មាន​ភ្នាក់ងារ​ជិត ៦,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ពិសេស​គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ AMK Mobile Banking App ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com