ជាតិ
ព័ត៍មានសុខភាព
​អា​ការៈសង្ស័យថា អ្នក​ទំនងជា​មាន​ជំងឺមហារីក​ពងស្វាស​ហើយ​
01, Jan 2021 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺមហារីក​ពងស្វាស​កើតឡើង​នៅក្នុង​ពងស្វាស ដែល​ស្ថិត​ក្នុង​ថង់​ពងស្វាស​តែម្តង​។ ពងស្វាស​គឺជា​សរីរាង្គ​ភាព​ប្រុស មាន​នាទី​ផលិត​អ័រម៉ូន​ភេទ និង​មេ​ជីវិត​ឈ្មោល​ដើម្បី​បន្ត​ពូជ​។ បើ​យើង​ប្រៀបធៀប​នឹង​មហារីក​ផ្សេងៗ​ទៀត ជំងឺមហារីក​ពងស្វាស​កម្រ​នឹង​កើត​មាន​ណាស់​។ ប៉ុន្តែ​មហារីក​ពងស្វាស​ភាគច្រើន​កើត​លើ​បុរស​ជនជាតិ​អាមេរិក​អាយុ​ពៅ ១៥ ទៅ​៣៥​ឆ្នាំ​។

 
​មហារីក​ពងស្វាស​អាច​ព្យាបាល​បាន ទោះបីជា​វា​រាលដាល​ពេញ​ពងស្វាស​ក៏ដោយ​។ ដោយ​យោង​ទៅ​តាម​ប្រភេទ និង​ដំណាក់កាល​នៃ​មហារីក​នេះ អ្នក​ប្រហែលជា​ត្រូវការ​ការព្យាបាល​ច្រើន​ចូល​គ្នា​ផង​។
អាការៈ​របស់​ជំងឺមហារីក​ពងស្វាស​មានដូចជា​៖
•​ ​មាន​ដុំ​សាច់ ឬ​ពងស្វាស​មួយ​ចំហៀង​រីក​ធំ​
•​ ​មាន​អារម្មណ៍​ថា​ពងស្វាស​ធ្ងន់​ទៅៗ​
•​ ​ឈឺ​ខ្ទកៗ​នៅក្នុង​ពោះ ឬ​គ្រលាន​
•​ ​មាន​ដក​ទឹក​នៅ​ក្នុង​ថង់​ពងស្វាស​
•​ ​ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​ពងស្វាស ឬ​ថង់​ពងស្វាស​
•​ ​ឈឺ​ខ្នង​
យ៉ាងណាមិញ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​បើសិន​ជា​អ្នក​រក​ឃើញ​ថា​មាន​ការឈឺចាប់ ហើម ឬ​មាន​ដុំ​ច្រើន​ក្នុង​ពងស្វាស ឬ​តំបន់​គ្រលា​ន ជាពិសេស​អាការៈ​ទាំងនោះ​កើតឡើង​យូរជាង ២​សប្តាហ៍​៕

ត្រួតពិនិត្យដោយ៖  Health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com