ពីនេះ ពីនោះ
សុខភាព
កង្វះ​អ័រម៉ូន​ភេទ​ប្រុស​ក៏​ធ្វើឲ្យ​ពុក​ឆ្អឹង​ដែរ​
03, Jan 2021 , 6:59 am        
រូបភាព
​មូលហេតុ​នៃ​ជំងឺ​ពុក​ឆ្អឹង​លើ​បុរស​ដែល​កើតមាន​ជា​ញឹក​ញ​ប់​បំផុត​នោះ​គឺ​ការ​កង្វះ​អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​។ ចំពោះ​បុរស​ដែល​មាន​ចំនួន​អ័រម៉ូន​មួយ​នេះ​តិច គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ប្រើ​ថ្នាំ​អ័រម៉ូន​នេះ​បន្ថែម​ដើម្បី​បង្កើន​កំហាប់​ឆ្អឹង​។

 
ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ថិតក្នុង​ចំណុច​នេះ ខាង​វិទ្យាសាស្ត្រ​នៅតែ​មិន​ទាន់​បង្ហាញ​ច្បាស់​នៅឡើយ​ថា​តើ ឥទ្ធិពល​នៃ​ការបង្កើត​ឆ្អឹង​បាន​ច្រើន​ប៉ុណ្ណា​ពី​ការព្យាបាល​ដោយ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ផ្ទាល់ ឬក៏​ត្រូវបំលែង​វា​ទៅ​ជា​អ័រម៉ូន​អេ​ស្ត្រូជែន ឬ​យ៉ាងណា​នោះទេ​។
 
​មនុស្ស​ប្រុស​ក៏​ត្រូវការ​អ័រម៉ូន​អេ​ស្ត្រូជែន​មួយចំនួន​តូច​ផង​ដែ​រ ព្រោះ​វា​ជួយ​ផ្តល់​នូវ​ភាពរឹងមាំ​ទាំង​បុរស និង​ស្ត្រី​។ តាមពិត បុរស​គ្រប់រូប​តែង​បំលែង​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​របស់​ខ្លួន​ទៅ​ជា​អេ​ស្ត្រូជែន​ដើម្បី​បង្កើត​កំហាប់​ឆ្អឹង​។
 
 
​ប្រសិនបើ​អ្នក​សម្លឹងមើល​បុរស​ដែល​កង្វះ​អង់ស៊ីម​មួយ​ប្រភេទ​សម្រាប់​បង្កើត​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុង​ចំនួន​តិចតួ​ចដោ​យ​សារតែ​ពួកគេ​កើត​មក​អញ្ជឹង​នោះ មានន័យថា​ពួកគេ​មាន​ជំងឺ​ពុក​ឆ្អឹង​ហើយ​។
 
​បើសិន​ជា​អ្នក​ផ្តល់​អោយ​ពួកគេ​នូវ​អ័រម៉ូន​អេ​ស្ត្រូជែន​វិញ ជំងឺ​ពុក​ឆ្អឹង​គេ​នឹង​ធូរស្រាល​វិញ​។ ដូច្នេះ​ទោះបីជា​មិន​មាន​អ័រម៉ូន​អេ​ស្ត្រូជែន​ចរាចរ​ខ្លាំង​ក្នុង​ខ្លួន​មនុស្ស​ប្រុស​ក៏ដោយ ក៏​វា​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com