អន្តរជាតិ
បច្ចុប្បន្ន​អតីត​ប្រធានាធិបតី​អាមេរិក​ប៉ុន្មាន​នាក់ ដែល​នៅ​រស់រានមានជីវិត​?
03, Jan 2021 , 10:39 am        
រូបភាព
ដោយ:
តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ប្រធានាធិបតី​កាន់អំណាច​បានតែ​២​អាណត្តិ​ប៉ុណ្ណោះ ហើយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ​។ ទោះ​ចាត់ទុកជា​ការងារ​បណ្ដោះ​អាសន្ន​មែន ប្រធានាធិបតី​អាមេរិក ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​លើ​ពិភពលោក ដ្បិត​ការសម្រេចចិត្ត​របស់​ពួកគេ​ជះឥទ្ធិពល​មិន​ថា​តិច​ឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល​ដល់​ប្រទេស​ដទៃ​។

 
​តើ​បច្ចុប្បន្ន​អាមេរិក​នៅសល់​អតីត​ប្រធានាធិបតី​ប៉ុន្មាន​នាក់​នៅ​រស់រានមានជីវិត​? 
 
១៖ លោក បា​រ៉ា​ក់ អូ​បា​ម៉ា 
 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ Illinois បាន​កាន់អំណាច​២​អាណត្តិ​ក្នុង​សេត​វិមាន​អាមេរិក​។ លោក​បានឈ្នះ​ការបោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ហើយ​ជាប់ឆ្នោត​ជាថ្មី ក្នុង​ឆ្នាំ​២០១២​។ លោក អូ​បា​ម៉ា បាន​ចូល​ស្បថ​កាន់តំណែង​ធ្វើជា​ប្រធានាធិបតី​អាមេរិក នៅពេល​លោក​អាយុ ៤៧​ឆ្នាំ ហើយ​ចាកចេញ​នៅ​អាយុ ៥៥​ឆ្នាំ​។ ឆ្នាំ​២០២០​នេះ លោក​មាន​អាយុ ៥៩​ឆ្នាំ​ហើយ​។ 
 
២៖ លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស 
 
​លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស ដែលជា​សមាជិក​បក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Texas គឺជា​ប្រធានាធិបតី​ទី​៤៣​របស់​សហរដ្ឋអាមេរិក​។ លោក​ជា​សមាជិក​ម្នាក់​នៃ​កូនប្រុស​របស់​ប្រធានាធិបតី​អាមេរិក​ទី​៤១ ដែល​ទទួលមរណភាព​កាលពី​ចុងឆ្នាំ​២០១៨​។ លោក ប៊ូ​ស មាន​អាយុ​៥៤​ឆ្នាំ នៅពេល​លោក​បាន​ចូល​ស្បថ​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​ទីមួយ​របស់លោក​ក្នុង​ឆ្នាំ​២០០១​។ ហើយ​លោក​ចាក​ចេញពី​សេត​វិមាន ក្រោយ​ចប់​អាណត្តិ​ទី​២​របស់លោក ក្នុង​ឆ្នាំ​២០០៩ នៅ​អាយុ ៦២​ឆ្នាំ​។ បច្ចុប្បន្ន​លោក​មាន​អាយុ​៧៤​ឆ្នាំ​ហើយ​។ 
 
៣៖ លោក ប៊ី​ល គ្លី​ន​តុ​ន​
 
​លោក ប៊ី​ល គ្លី​ន​តុ​ន ដែលជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ Arkansas គឺជា​ប្រធានាធិបតី​ទី​៤២ របស់​សហរដ្ឋអាមេរិក​។ លោក ជា​ស្វាមី​របស់​អ្នកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំនាន់​លោក អូ​បា​ម៉ា ។ លោក គ្លី​ន​តុ​ន មាន​អាយុ ៤៦​ឆ្នាំ នោ​ពេល​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​ឆ្នាំ​១៩៩៣ សម្រាប់​អាណត្តិ​ទីមួយ​របស់លោក​។ លោក គ្លី​ន​តុ​ន​មាន​អាយុ ៥៤​ឆ្នាំ នៅពេល​អាណត្តិ​ទី​២​លោក​បញ្ចប់​ក្នុង​ឆ្នាំ​២០០១​។  បច្ចុប្បន្ន​លោក​មាន​អាយុ​៧៤​ឆ្នាំ​ហើយ​។​
 
៤៖ លោក ជី​មមី ខា​ធើ​
 
​លោក ជី​មមី ខា​ធើ ដែលជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ Georgia គឺជា​ប្រធានាធិបតី​ទី​៣៩​របស់​សហរដ្ឋអាមេរិក និង​ជា​អតីត​ប្រធានាធិបតី​អាមេរិក​មាន​វ័យ​ចំណាស់​ជាងគេ​ដែល​នៅមាន​ជីវិត​។  លោក ខា​ធើ បាន​ស្បថ​ចូលកាន់​តំណែង​កំពូល​នេះ​ក្នុង​ឆ្នាំ​១៩៧៧ នៅពេល​លោក​មាន​អាយុ ៥២​ឆ្នាំ ។ ជា​អកុសល លោក​កាន់តំណែង​នេះ​បាន​តែមួយ​អាណត្តិ​ប៉ុណ្ណោះ ដោយ​លោក​ចាក​ចេញពី​សេត​វិមាន​ក្នុង​ឆ្នាំ​១៩៨១ ក្រោយ​កាន់អំណាច​បាន​៤​ឆ្នាំ​រួចរាល់​។ បច្ចុប្បន្ន លោក មាន​អាយុ ៩៦​ឆ្នាំ​ហើយ​។​
 
​លោក ដូ​ណា​ល់ ត្រាំ ក៏​នឹងមាន​ឈ្មោះ​ក្នុង​បញ្ជី​នេះដែរ ពេល​ចប់​អាណត្តិ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com