ពីនេះ ពីនោះ
សុខភាព
ជាធម្មតា ប្រដាប់​ភេទបុរស មាន​ទំហំ​ប៉ុណ្ណា​ទៅ​?
04, Jan 2021 , 6:59 am        
រូបភាព
​លិង្គ ឬ​ប្រដាប់​ភេទបុរស មាន​ទំហំ​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ពី​ជនជាតិ​មួយ​ទៅ​ជនជាតិ​មួយទៀត ដោយ​អាស្រ័យទៅលើ រូបរាង កម្ពស់ ទម្ងន់ និង​សាច់ដុំ​របស់​បុរស​នោះ​។ មនុស្ស​ប្រុស​ភាគច្រើន មាន​ប្រដាប់ភេទ ប្រវែង​ប្រហែលជា ៩ សង់ទីម៉ែត្រ ពេល​ធម្មតា (​ពេល​មិនទាន់​ឡើង​រឹង​) ហើយ​វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកខ្លះ មាន​ប្រវែង​ខ្លី ឬ​វែង​ជាង​នេះនោះ​។ យ៉ាងណាមិញ ក៏មាន​រឿង ឬ​កត្តា​មួយចំនួន​ផងដែរ ដែល​អាចធ្វើ​ឲ្យ​លិង្គ​របស់​អ្នក ទៅជា​តូច ឬ​ធំ​ជាង​មុន​ជា​បណ្តោះអាសន្ន ដូចជា ពេល​ហែល​ទឹក ឬ​ក្នុង​ខែត្រជាក់​ជាដើម​។​

 
​មិនមែនជា​រឿង​ភ្ញាក់ផ្អើល​នោះទេ ដែលថា ពេល​ឡើង​រឹង លិង្គ​របស់​មនុស្ស​ប្រុស អាចមាន​ប្រវែង​ចាប់ពី ១៥ ទៅ ១៨ សង់ទីម៉ែត្រ​នោះ​។​
 
​ត្រូវ​ចងចាំ​ថា អ្នក​មិនអាច​ពង្រីក​ប្រដាប់ភេទ​របស់​អ្នក តាមរយៈ​ការហាត់​ប្រាណ ឬ​ការ​សមាធិ​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com