ពីនេះ ពីនោះ
សុខភាព
មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ផ្សិត​បានទេ​?
05, Jan 2021 , 6:59 am        
រូបភាព
​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​ស្ត្រី​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាងគេ​នៅពេល​ញ៉ាំ​អាហារ​តែម្តង ព្រោះ​ទារក​ក្នុង​ផ្ទៃ​ត្រូវការ​ជីវជាតិ​សំខាន់​សម្រាប់​លូតលាស់ និង​ធំធាត់​ពី​អ្នក​។ ប៉ុន្តែ​បើសិនជា​អ្នក​គិតថា ការ​ញ៉ាំ​ផ្សិត​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​សុវត្ថិភាព ឬ​អត់​នោះ ចូរ​បន្ត​អាន​អត្ថបទ​នេះ​បន្ថែមទៀត​ទៅ​។​

 
​ដោយយោង​ទៅតាម​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បញ្ចូល​ផ្សិត​ទៅក្នុង​របប​អាហារ​ពួកគេ​ឲ្យ​បាន​ច្រើន​ដោយសារតែ​៖
 
​វីតាមីន B កំ​ផ្លេ​ច​
​ផ្សិត​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​មួយ​នៃ​វីតាមីន​សំខាន់ៗ ជាពិសេស Niacin និង Riboflavin ដែលមាន​នាទី​ជំរុញ​ដល់​សុខភាព​ស្បែក សរសៃប្រសាទ និង​ផ្លូវ​រំលាយ​អាហារ ព្រមទាំង​ផ្តល់​ថាមពល​ដល់​រៀងកាយ​ថែមទៀត​។​
 
​វីតាមីន D
​វីតាមីន D មាន​សារៈសំខាន់​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ជួយ​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ចេញពី​ចំណីអាហារ សម្រាប់​ការលូតលាស់​ដល់​ឆ្អឹង​ទារក​។​
 
​ជាតិ​ដែក​
​តើ​អ្នកមាន​ដឹង​ទេ​ថា ក្នុងពេល​មាន​ផ្ទៃពោះ ចំណុះ​ឈាម​នឹង​កើនឡើង ដូច្នេះ​អ្នកត្រូវការ​អេ​ម៉ូ​គ្លូ​ប៊ី​ន​កាន់តែច្រើន មានន័យថា រាងកាយ​នឹងត្រូវ​ការ​ជាតិ​ដែក​កាន់តែច្រើន​ថែមទៀត​។ អ្នក​ត្រូវតែ​ញ៉ាំ​ជាតិ​ដែក​ប្រមាណ ២៥​មី​លី​ក្រាម​រាល់ថ្ងៃ​។​
 
​ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​
​ផ្សិត​ផ្តល់​ជា​អង់​ទី​អុកស៊ីដ​ង់​ដើម្បី​ការពារ​កោសិកា​ពី​ការខូចខាត​ដោយសារ​រ៉ាឌីកាល​សេរី​។ ជាតិ​សរសៃ​ក្នុង​ផ្សិត​នឹង​ជួយ​បង្ការ​ការ​ទល់លាមក​ដែលជា​បញ្ហា​កើតមាន​ជា​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com