កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ក្នុងចំណោម​កីឡាករ​១០​រូប បន្ត​អាជីព​បាល់ទាត់​តាំងពី​ទសវត្សរ៍​១៩៩០ ដល់​បច្ចុប្បន្ន​
04, Jan 2021 , 10:59 pm        
រូបភាព
Zlatan Ibrahimovic នៅតែ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ ចាប់តាំងពី​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្រុម AC Milan កាលពី​ខែមករា​មក​។ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​រូបនេះ ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ចាប់ផ្តើម​អាជីព​បាល់ទាត់​ពី​អំឡុង​ឆ្នាំ​១៩៩០ រហូតដល់​បច្ចុប្បន្ន ដែល​នេះ​មានន័យថា​ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ បាន​ឆ្លងកាត់​ចំនួន​៤​ទសវត្សរ៍​ផ្សេងគ្នា​នៅលើ​ទីលាន​។​



​មាន​កីឡាករ​បាល់ទាត់​មិន​ច្រើន​ទេ ដែល​អាច​បន្ត​អាជីព​របស់ខ្លួន​ក្នុង​រយៈពេល​វែង​បែបនេះ​។ ក្រៅពី Ibrahimovic មាន​កីឡាករ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ផ្តើម​អាជីព​ពី​ទសវត្សរ៍​ឆ្នាំ​៩០ ហើយ​បន្ត​រហូតដល់​ឆ្នាំ ២០២០​នេះ​។ កីឡាករ​ទាំងនោះ​មាន​អាយុ​មិន​ក្រោម​៣៩​ឆ្នាំ​ឡើយ​។​
 
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករ​បាល់ទាត់​អាជីព​ដែល​ចាប់​ផ្តើ​លេង​ចន្លោះ​ពី​ឆ្នាំ​១៩៩០ រហូតមកទល់​សព្វថ្ងៃ​៖

១- Zlatan Ibrahimovic វ័យ​៣៩​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ AC Milan ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៩ ជាមួយ​ក្លិប Malmo FF​។​


២- Gianluigi Buffon សញ្ជាតិ​អ៊ីតាលី វ័យ​៤២​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Juventus ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៥ ជាមួយ Parma​។​


៣- Maxi Rodriguez សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​៤០​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Newell's Old Boys ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៩ ជាមួយ Newell's Old Boys​។​

 
៤- Claudio Pizarro សញ្ជាតិ​ប៉េ​រូ វ័យ​៤២​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Werder Bremen ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៦ ជាមួយ Deportivo Pesquero​។​

 
៥- Roque Santa Cruz សញ្ជាតិ​ប៉ា​រ៉ា​ហ្គា​យ វ័យ​៣៩​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Olimpia ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៧ ជាមួយ Olimpia​។​


៦- Emre Belozoglu សញ្ជាតិ​តួ​ក​គី វ័យ​៤០​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Fenerbahçe ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៦ ជាមួយ Galatasaray​។​


៧- Milan Baros សញ្ជាតិ​ឆែក វ័យ​៣៩​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Baník Ostrava ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៨ ជាមួយ Baník Ostrava​។​

 
៨- Kenny Miller សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​៤០​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Partick Thistle ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៨ ជាមួយ Hibernian​។​


៩- Vitorino Hilton សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​៤៣​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ Montpellier ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៦ ជាមួយ Chapecoense​។​


១០- Gareth Barry សញ្ជាតិ​អង់គ្លេស វ័យ​៣៩​ឆ្នាំ សព្វថ្ងៃ​លេង​ឲ្យ West Bromwich Albion ចាប់ផ្តើម​អាជីព​តាំងពី​ឆ្នាំ​១៩៩៨ ជាមួយ Aston Villa៕

 
 

Tag:
 Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com